ខេត្ត Lao Cai មានបេតិកភណ្ឌវប្បធម៌អរូបីជាតិចំនួន ៤ បន្ថែមទៀត

Chia sẻ
(VOVWORLD) - ការប្រកាសអំពីបេតិកភណ្ឌវប្បធម៌អរូបីជាតិចំនួន ៤ បន្ថែមទៀតនេះ នឹងរួមចំណែកបង្កលក្ខណៈងាយស្រួលសម្រាប់ការងារអភិរក្សនិងផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ដ៏វិសេសវិសាលរបស់សហគមន៍ជនជាតិភាគតិចនៅខេត្ត Lao Cai ផងដែរ។

ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ទើបបានទទួលស្គាល់ពិធីបុណ្យប្រណាំងសេះ Bac Ha; សិល្បៈតុបតែងលើសម្លៀកបំពាក់របស់ជនជាតិ Mong hoa ស្រុក Bac Ha; សិល្បៈតុបតែងលើសម្លៀកបំពាក់របស់ជនជាតិ Nung Dinh នៅស្រុក Muong Khuong  និងមុខរបរធ្វើគំនូរសែនរបស់ជនជាតិ Dao do នៅទីរួមខេត្ត Sa Pa គឺជាបេតិកភណ្ឌវប្បធម៌អរូបីជាតិចំនួន ៤។ ការប្រកាសអំពីបេតិកភណ្ឌវប្បធម៌អរូបីជាតិចំនួន ៤ បន្ថែមទៀតនេះ នឹងរួមចំណែកបង្កលក្ខណៈងាយស្រួលសម្រាប់ការងារអភិរក្សនិងផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ដ៏វិសេសវិសាលរបស់សហគមន៍ជនជាតិភាគតិចនៅខេត្ត Lao Cai ផងដែរ៕

ប្រតិកម្មទៅវិញ