|
នាយករដ្ឋមន្ត្រីថ្លែងមតិក្នុងសន្និសិទ |
(VOVworld)-អញ្ជើញចូលរួមសន្និសីទបូកសរុបឆ្នាំ២០១៦និងអនុវត្តភារកិច្ចឆ្នាំ
២០១៧របស់ធនាគារជាតិនាព្រឹកថ្ងៃទី៥មករា នាយករដ្ឋមន្ត្រី លោក Nguyen
Xuan Phuc បានស្នើឲ្យផ្នែកធនាគារផ្តោតសំខាន់លើផ្នែកនិងវិស័យដែលរួម
ចំណែកចូលក្នុងកំណើន បម្រើការនាំចេញ ដោះស្រាយការងារធ្វើ ជាពិសេស
អនុវត្តរាល់គោល ការណ៍ដែលបានរដ្ឋាភិបាលផ្សព្វផ្សាយដូចជាអភិវឌ្ឍន៍ផ្នែក
កសិកម្មមានគុណភាពខ្ពស់និងអភិវឌ្ឍន៍អង្គភាពអាជីវកម្មធុនតូចនិងមធ្យម។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc វាយតម្លៃថា ក្នុងឆ្នាំ២០១៦ គោលន
យោបាយរូបិយវត្ថុត្រូវបាន អនុវត្តដោយម្ចាស់ការ អតិផរណាត្រូវបានត្រួត
ពិនិត្យ។នាយករដ្ឋមន្ត្រីបានសំណូមពរ ឲ្យផ្នែកធនាគារដើរឈានមុខក្នុងការ
អនុត្តប្រកបដោយជោគជ័យគោលដៅធានាស្ថិរ ភាពម៉ាក្រូសេដ្ឋកិច្ចក្នុងឆ្នាំ
២០១៧ រក្សាឲ្យបានល្អទីផ្សារ រូបិយប័ណ្ណបរទេស មាស និង បង្កើនប្រាក់ផ្ទុក
បំរុងបរទេស និងរក្សារឹងមាំតម្លៃប្រាក់ដុងវៀតណាម៕