ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue (កណ្ដាល) និងឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai (ឆ្វេង) អញ្ជើញចូលរួមសន្និសីទ។ (រូបថត៖ VOV) |
យោងតាមផែនការមេ នៅឆ្នាំ ២០៣០ Soc Trang នឹងក្លាយជាខេត្តមួយក្នុង ចំណោមខេត្តរីកចម្រើនគួរសមនៃតំបន់ដីសណ្ដទន្លេ Cuu Long។ ក្នុងនោះ ល្បឿន កំណើននៃផលិតផលសរុបក្នុងតំបន់ (GRDP) សម្រេចបានជាមធ្យម ៨,៥% ក្នុងមួយ ឆ្នាំ។ នៅឆ្នាំ ២០៥០ Soc Trang នឹងក្លាយជាតំបន់អភិវឌ្ឍន៍ដ៏សំខាន់នៃតំបន់ដីសណ្ដ ទន្លេ Cuu Long ដោយផ្សាភ្ជាប់ជាមួយនឹងការអភិវឌ្ឍកំពង់ផែសមុទ្រ Tran De; ជា ខេត្តមួយដែលមានសេដ្ឋកិច្ចរីកចម្រើនគួរសមក្នុងប្រទេស ដំណើរការដោយវិធីសាស្រ្ត រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល សេវាកម្មឆ្លាតវៃ ជាមួយនឹង គំរូសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ។ ថ្លែងមតិក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai បានឲ្យដឹងថា៖
“ដើម្បីអនុវត្តន៍ផែនការមេប្រកបដោយជោគជ័យ ខេត្តចាំបាច់ត្រូវបន្តកែលម្អ យ៉ាងខ្លាំងក្លានូវបរិយាកាសវិនិយោគអាជីវកម្ម ដោយផ្តោតលើការបង្កើតរបកគំហើញ ក្នុងការកែទម្រង់បែបបទរដ្ឋបាល សម្រួលបែបបទ និងកសាងរដ្ឋាភិបាលអេឡិចត្រូនិក បង្កើតបរិយាកាសវិនិយោគអាជីវកម្មបើកចំហ ប្រកបដោយតម្លាភាព សមភាព ពិត ជាទាក់ទាញវិនិយោគិន។ ដោះស្រាយការលំបាក និងការជំពាក់ជំពិនឲ្យទាន់ពេល វេលាសម្រាប់អាជីវកម្មដែលចូលរួមអនុវត្តន៍ផែនការមេ”៕