យោងតាមអត្ថបទសារពត៌មាន, លោក JLL បានឲ្យដឹងថាប្រទេសវៀតណាម កំពុងតែអះអាងនូវឋានៈរបស់ខ្លួនជាប្រទេសឧស្សាហកម្មដ៏រឹងមាំមួយក្នុងតំបន់។ អត្ថបទនេះក៏បានវាយតម្លៃថា ក្នុងរយៈពេល៥ទៅ១០ឆ្នាំខាងមុខ ផ្នែក logistics នឹងក្លាយទៅជាវិស័យលេចធ្លោមួយនៃខឿនសេដ្ឋកិច្ចវៀតណាម។ អត្ថបទនេះក៏បានចាត់ទុកថា ការបន្តរក្សាការវិនិយោគដ៏រឹងមាំ លើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសប្រព័ន្ធផ្លូវ ល្បឿនលឿន និងកំពង់ផែ ជាលក្ខខណ្ឌសំខាន់បំផុតមួយសម្រាប់វៀតណាមឆ្ពោះទៅរកដំណាក់កាលឧស្សាហកម្ម/ logistics បន្តនិងលើកកម្ពស់លក្ខណៈប្រកួតប្រជែងបើប្រៀបនឹងប្រទេសដទៃនានា៕