កាសែតសិង្ហបុរីវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc

Chia sẻ
(VOVWORLD) -ក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី២៥ខែមេសានោះ សារព័ត៌មានសិង្ហបុរីបានចុះផ្សាយ នូវអត្ថបទជាច្រើនឆ្លុះបញ្ជាំងអំពីដំណើរទស្សនកិច្ចនេះក៏ដូចជាលទ្ធផលជាក់ស្តែង ដែលទទួលបានបន្ទាប់ពីជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំងពីររូប។


យោងតាមកាសែត Straits Times ថា ថ្នាក់ដឹកនាំវៀតណាមនិងសិង្ហបុរីបានចែករំលែកនូវទស្សនជាច្រើន អំពីកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងប្រទេស ទាំងពីរព្រមទាំងសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ បានគូសសញ្ញានូវអនុស្សាវរី យ៍លើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតផងដែរ។

        ក្នុងពេលជាមួយគ្នានោះ បណ្តាញវេបសាយ  Channel News Asia បានចុះ ផ្សាយអត្ថបទមួយក្រោមចំណងជើងថា “សិង្ហបុរីនិងវៀតណាមបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន៦ក្នុងបំណងបង្កើនកិច្ចសហប្រតិបត្តិការ” និងសង្កត់ធ្ងន់ថា នេះជាលទ្ធផលសំខាន់បំផុតនៃដំណើរទស្សនកិច្ចនៅសិង្ហបុរីរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។ បណ្តាវេនសាយនេះក៏បានផ្សាយនូវជំនួបពិភាក្សា រវាងនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជាមួយសមភាគីសិង្ហបុរី លោក លី ហៀនឡុង ក្នុងនោះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពរៀបចំប្រចាំព្រឹត្តិការ នានា សំដៅបង្កើនការជួបប្រាស្រ័យនយោបាយ ពាណិជ្ជកម្មនិងប្រជាជនរវាង ប្រទេសទាំងពីរ៕


ប្រតិកម្មទៅវិញ