ក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ទៅកាន់សាធារណៈរដ្ឋបារាំង ចាប់ពីថ្ងៃទី២៥ ដល់ទី២៧ មីនា តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីលោក Emmanuel Macron នោះ កាសែតបារាំង “L’Humanite” បានចុះផ្សាយអត្ថបទសរសេរក្រោម ចំណងជើងថា “វៀតណាមបានជំនះលើស្ថានការណ៍ស្ថិតនៅក្រោមការអភិវឌ្ឍ” ក្នុងនោះវាយតំលៃខ្ពស់ចំពោះសមិទ្ធិខាងសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រអន្តរជាតិនា ពេលកន្លងទៅរបស់វៀតណាម។ អត្ថបទនេះដកស្រង់បទសម្ភាសន៍របស់អ្នកយក ព័ត៌មាន “L’Humanite” ជាមួយប្រធានគណៈកម្មា ធិការកិច្ចការបរទេសមជ្ឈឹមបក្ស វៀតណាមលោក Hoang Binh Quan ដែលអះអាងថា យុទ្ធសាស្ត្ររបស់វៀត ណាមក្នុងការធ្វើសមាហរណកម្មទៅក្នុងតំបន់និងអន្តរជាតិក្នុងរយៈពេល៣០ឆ្នាំផ្លាស់ប្ដូរថ្មី បាននាំវៀតណាមរួចផុតពីស្ថានការណ៍ស្ថិតនៅក្រោមការអភិវឌ្ឍ ដើម្បីចូលរួមក្រុមប្រទេសកំពុងអភិវឌ្ឍន៍និងមានប្រាក់ចំណូលមធ្យម។ តួនាទី និងឋានៈរបស់វៀតណាមលើឆាកអន្តរជាតិក៏ត្រូវបានលើកកំពស់ផងដែរ។
ស្ដីពីដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាលោក Nguyen Phu Trong ទៅកាន់បារាំង អត្ថបទនេះបានដកស្រង់សម្ដីលោក Hoang Binh Quan ដែលថា៖ នេះជាព្រឹត្តិការណ៍នយោបាយសំខាន់មួយ ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ ថ្នាក់ដឹកនាំកំពូលបំផុតរបស់វៀតណាមទៅកាន់បារាំងក្នុងអំឡុង១៣ឆ្នាំកន្លងទៅ។ នេះជាឱកាសដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគីដែល ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៣៕