មេដឹកនាំកូរ៉េខាងជើង (រូបថត៖ AFP / TTXVN) |
កាសែត Rodong Sinmun ដែលជាស្ថាប័នបញ្ចេញមតិ របស់គណបក្សពលករកូរ៉េខាងជើង នាថ្ងៃទី ១២ ខែឧសភា បានសង្តត់ធ្ងន់ទៅលើសារៈ សំខាន់នៃភាពខ្លួនទីពឹងខ្លួន ព្រមទាំងចោទប្រកាន់ ចំពោះអនុភាពអមិត្ត ដែលកំពុងស្វែងរកវិធីច្របាច់ដង្ហើមសេដ្ឋកិច្ចរបស់ប្រទេសនេះ។ កូរ៉េខាងជើងបានអំពាវនាវម្តងហើយម្តងទៀតនូវភាពខ្លួនទីពឹងខ្លួនលើវិស័យជាច្រើន ដែលរួមមាន៖ ការអភិវឌ្ឍសេដ្ឋកិច្ច សំដៅត្រៀមខ្លួនជាស្រេចទប់ទល់នឹងរាល់បទដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ក្នុងបរិបទដែលបណ្ដាកិច្ចចរចាលុបបំបាត់នុយក្លេអ៊ែរកំពុងតែធ្លាក់ចូលភាពជាប់គាំង។
អត្ថបទសរសេរនេះរបស់ការសែត Rodong Sinmun បានលើកច្បាស់ថាបណ្ដាអនុភាពអមិត្តកំពុងខិតខំប្រឹងប្រែងច្របាច់ដង្ហើមលើសេដ្ឋកិច្ចរបស់ទីក្រុរងព្យុងយ៉ាងលើវិស័យសេដ្ឋកិច្ច ហើយមានឧបាយកល រារាំងការអភិវឌ្ឍ ឆ្ពោះទៅរកប្រទេសមហាអំណាចសង្គមនិយមរបស់ប្រទេសនេះតាមរយៈការ បង្កការលំបាកដល់សេដ្ឋកិច្ច និងភាពវឹកវរនៅក្នុងប្រទេស៕