កាសែតកម្ពុជាជាច្រើនបានចុះផ្សាយអត្ថបទដំណាលគ្នាអំពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong

Chia sẻ

(VOVWORLD) -  កាសែតកម្ពុជាជាច្រើន ក្នុងនោះមានកាសែតភ្នំពេញប៉ុស្តិ៍ ខ្មែរថាមស៍ និងកាសែតថ្មីៗ បានចុះផ្សាយអត្ថបទដំណាលៗគ្នា ស្តីពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់អគ្គលេខាគណៈកម្មាធិការបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Phu Trong នៅព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងថ្ងៃទី២៥និង២៦ខែកុម្ភៈ។

កាសែតភ្នំពេញប៉ុស្តិ៍បានដកស្រង់ពាក្យសម្តីរបស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃស៊ីផានថា ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមនៅកម្ពុជាលើកនេះ នឹងនាំមកអត្ថប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការវៀតណាម - កម្ពុជា ជាពិសេសរក្សាស្ថិរភាពនៅតាមព្រំដែននៃប្រទេសទាំងពីរ ជាមួយនឹងការកំណត់ព្រំប្រទល់នៅលើដីគោក។ យោងតាមលោក ផៃ ស៊ី ផាន ថា នេះគឺជាសមិទ្ធផលពោរពេញទៅដោយអត្ថន័យសម្រាប់ប្រទេសទាំងពីរ។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានថ្លែងយ៉ាងច្បាស់ថា: “នេះជាដំណើរវិវឌ្ឍន៍វិជ្ជមាន ប្រទេសយើងទាំងពីរបានរក្សាកិច្ច សហប្រតិបត្តិការ និងសន្តិភាពតាមបណ្តោយព្រំដែន”។

រីឯកាសែតខ្មែរថាមស៍ក៏បានសង្កត់ធ្ងន់អំពីដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកម្ពុជាកាលពីខែកក្កដាឆ្នាំ ២០១៧ របស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម Nguyen Phu Trong ខណៈដែលលោកបានរួមជាមួយសម្តេច នាយករដ្ឋមន្ត្រី ហ៊ុនសែន ចុះហត្ថលេខា លើឯកសារសំខាន់ៗចំនួន ៥ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីលើវិស័យកាត់បន្ថយផល ប៉ះពាល់ដោយគ្រោះមហន្តរាយ ការកសាងប្រព័ន្ធអគ្គីសនីនិងកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍របស់ប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ