កាសែត Nhan dan ជានិច្ចកាលសក្តិសមជា «ទង់នយោបាយនិងមនោគមវិជ្ជា» របស់បក្សក្នុងវិស័យសារព័ត៌មាន

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១១ ខែមីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧០ ទិវាចេញផ្សាយកាសែតប្រជាជនជាលើកដំបូង (ថ្ងៃទី១១ មីនា ឆ្នាំ១៩៥១ -ថ្ងៃទី ១ មីនា ឆ្នាំ២០២១)។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មានបំណងចង់ឲ្យ «កម្លាំងអ្នកធ្វើការនៅកាសែតប្រជាជន» បន្តពង្រីកប្រពៃណីដ៏ល្អប្រសើរអស់រយៈពេល ៩៥ ឆ្នាំនៃសារព័ត៌មានបដិវត្តន៍វៀតណាម ប្រពៃណីអស់រយៈពេល៧០ឆ្នាំនៃ «កាសែតប្រជាជន» ខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការហាត់ពត់លត់ដំឬទ្ធានុភាព ជំនាញវិជ្ជាជីវៈ ក្រមសីលធម៌ ធ្វើការដោយការច្នៃប្រឌិត និងធ្វើបច្ចុប្បន្នភាពនូវរបៀបធ្វើកាសែតសម័យទំនើប ដើម្បីកាសែតប្រជាជន សក្តិសមជា «ទង់នយោបាយនិងមនោគមវិជ្ជា» របស់បក្សនៅលើសមរភូមិសារព័ត៌មានជាតិផងដែរ។

លោកនាយករដ្ឋមន្រ្តីវៀតណាម បានឲ្យដឹងថា ក្រោយរយៈពេល ៣៥ ឆ្នាំនៃការអនុវត្តការផ្លាស់ប្តូរថ្មី ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត វៀតណាមទទួលបានសមិទ្ធិផលយ៉ាងធំធេង មានអត្ថន័យជាប្រវត្តិសាស្ត្រុលើគ្រប់ជ្រុងជ្រោយ។ ម្យ៉ាងវិញទៀត មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម បានកំណត់នូវគោលដៅទូទៅ គោលដៅជាក់លាក់ ទិសដៅអភិវឌ្ឍន៍ និងបេសកកម្មសំខាន់ៗ ក៏ដូចជាសន្ទុះយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិនៅក្នុងដំណាក់កាលនាពេលខាងមុខ។ ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតប្រកបដោយជោគជ័យ នាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ច្បាស់ថាចាំបាច់ត្រូវមានការខិតខំប្រឹងប្រែងខ្ពស់ពីបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល ដែលក្នុងនោះរួមមានតួនាទីរបស់កម្លាំងអ្នកសារព័ត៌មានបដិវត្តន៍នៅទូទាំងប្រទេសនិយាយរួម និងកាសែតប្រជាជននិយាយដោយឡែកផងដែរ៕

ប្រតិកម្មទៅវិញ