កសាងប្រព័ន្ធឃ្លាំមើលមណ្ឌលចត្តាឡីស័ក និងគ្រប់គ្រងអ្នកជំនាញ ដែលបានឆ្លងចូលប្រទេស

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ៤ ឧសភាគណៈកម្មាធិការជាតិទទួលបន្ទុកការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានបើកកិច្ចប្រជុំនៅទីក្រុងហាណូយ ក្រោមអធីបតីភាពរបស់លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណៈកម្មាធិការ។ 
កសាងប្រព័ន្ធឃ្លាំមើលមណ្ឌលចត្តាឡីស័ក និងគ្រប់គ្រងអ្នកជំនាញ ដែលបានឆ្លងចូលប្រទេស - ảnh 1លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam

នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការជាតិ បានស្នើ ឱ្យក្រសួងសុខាភិបាលសម្របសម្រួលជាមួយក្រសួងព័ត៌មាននិងផ្សព្វផ្សាយជំរុញខ្លាំងការអនុវត្តបច្ចេកវិទ្យាព័ត៌មានដើម្បីពង្រឹងការគ្រប់គ្រងនិងតាមដានករណីដែលត្រូវធ្វលចត្តាឡីស័ក។ចំពោះអ្នកជំនាញដែលឆ្លងចូលវៀតណាមនោះ  គណកម្មាធិការបានសិក្សាស្រាវជ្រាវវីធីពាក់កងបំពាក់លេខកូដQR ។ លោកឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖“អាជ្ញាធរមូលដ្ឋាន ជាពិសេសគឺកម្លាំងនគរបាល និងសុខាភិបាលត្រូវមានការទទួលខុសត្រូវបញ្ជូនមនុស្សដែលបានធ្វើចត្តាឡីស័កទៅកាន់គ្រួសារនីមួយវិញ ព្រមទាំងក្រើនរំលឹកថា មនុស្សទាំងនេះត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃទៀត។ចំពោះអង្គភាពអាជីវកម្មដែលបានអញ្ជើញអ្នកជំនាញមកធ្វើការ គឺត្រូវមានភារកិច្ចជួយណែនាំដល់អ្នកជំនាញឲ្យគោរពបទបញ្ញត្តិស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ”៕

ប្រតិកម្មទៅវិញ