កសាងប្រៀបក្នុងដួងចិត្តប្រជាជនឲ្យបានរឹងមាំ រក្សាទំនាក់ទំនងស្អិតរមួតជាមួយ ប្រជាជន

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី៥ ខែកញ្ញា នៅខេត្ត Gia Lai ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងក្រុមការងារមជ្ឈិមបានអញ្ជើញចុះសាកសួរសុខទុក្ខនិងធ្វើការជាមួយកង ពលធំលេខ ១៥។
កសាងប្រៀបក្នុងដួងចិត្តប្រជាជនឲ្យបានរឹងមាំ រក្សាទំនាក់ទំនងស្អិតរមួតជាមួយ ប្រជាជន - ảnh 1ថ្នាក់ដឹកនាំកងពលធំលេខ ១៥ ទទួលស្វាគមន៍លោកប្រធានរដ្ឋ Vo Van Thuong មកធ្វើការ។ (រូបថត៖ VOV)
ថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋ Vo Van Thuong បានសង្កត់ធ្ងន់ ថា កងពលធំលេខ១៥ ត្រូវបំពេញឲ្យបានល្អនូវភារកិច្ចយោធាការពារជាតិ ក្នុងស្ថាន ភាពថ្មី; បន្តពង្រឹងប្រៀបក្នុងដួងចិត្តប្រជាជនឲ្យរឹងមាំ ធានាស្ថិរភាពនយោបាយសង្គម ចាប់ពីថ្នាក់មូលដ្ឋាន។ បន្តអនុវត្តន៍ឱ្យបានល្អនូវភារកិច្ចត្រៀមប្រយុទ្ធ បំពេញការងារនិងធ្វើពលកម្មផលិតកម្មក្នុងសម័យកាលថ្មី; ថែទាំ និងលើកស្ទួយ ជីវភាពរស់នៅរបស់កម្មករ និងពលករនៃកងពលធំ តាមនោះលើកស្ទួយជីវភាព រស់នៅរបស់ប្រជាពលរដ្ឋនៅតាមភូមិឃុំ។ ទន្ទឹមនឹងនោះ កងពលធំលេខ១៥ ត្រូវ យកចិត្តទុកដាក់ អនុវត្តន៍ឱ្យបានល្អនូវភារកិច្ចកិច្ចការបរទេសការពារជាតិ ក៏ដូចជាការកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
ក្នុងឱកាសនេះ លោកប្រធានរដ្ឋ Vo Van Thuong បានជូនអំណោយដល់ ព្រឹទ្ធាចារ្យភូមិ មេភូមិ និងជនមានកិត្យានុភាពគំរូនៅមូលដ្ឋាន និងជូនអំណោយដល់ កងពលធំលេខ១៥ ផងដែរ៕

ប្រតិកម្មទៅវិញ