កសិករគឺជាម្ចាស់កម្មវត្ថុ និងជាមជ្ឈភាពនៃដំណើរការអភិវឌ្ឍន៍កសិកម្ម សេដ្ឋកិច្ចជនបទ និងជនបទថ្មី

Chia sẻ
(VOVWORLD) - នារយៈពេលកន្លងទៅ បក្ស និងរដ្ឋបានដាក់ចេញគោលការណ៍ និងគោលនយោបាយជាច្រើន ដើម្បីជំរុញការអភិវឌ្ឍកសិកម្ម កសិករ និងជនបទ ក្នុងនោះកំណត់ថា កសិករគឺជាម្ចាស់កម្មវត្ថុ និងជាមជ្ឈភាពនៃដំណើរការអភិវឌ្ឍន៍កសិកម្ម សេដ្ឋកិច្ចជនបទ និងតភ្ជាប់ការកសាងជនបទថ្មី។
កសិករគឺជាម្ចាស់កម្មវត្ថុ និងជាមជ្ឈភាពនៃដំណើរការអភិវឌ្ឍន៍កសិកម្ម សេដ្ឋកិច្ចជនបទ និងជនបទថ្មី - ảnh 1អគ្គលេខាបក្សលោក Nguyen Phu Trong (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ២៦ ខែធ្នូ នៅទីក្រុងហាណូយ មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមកសិករវៀតណាមលើកទី ៨ អាណត្តិ ២០២៣-២០២៨ បានបើកជាផ្លូវការ។ អគ្គលេខាបក្សលោក Nguyen Phu Trong ប្រធានរដ្ឋលោក Vo Van Thuong នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ប្រធានរដ្ឋសភាលោក Vuong Dinh Hue និង ប្រតិភូជិត ១ ០០០ នាក់ តំណាងឱ្យសមាជិក និងកសិករជាង ១០ លាននាក់នៅទូទាំងប្រទេសបានចូលរួមព្រឹត្តិការណ៍នេះ។

អញ្ជើញថ្លែងមតិនៅសន្និបាតនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានលើកច្បាស់ថា បក្សនិងរដ្ឋវៀតណាមកំណត់ថាកសិកម្មជាគុណសម្បត្តិជាតិ និងសសរស្តម្ភនៃសេដ្ឋកិច្ច។ កសិករ និងតំបន់ជនបទមានទីតាំងយុទ្ធសាស្ត្រក្នុងបុព្វហេតុឧស្សាហូបនីយកម្ម - ទំនើបកម្ម កសាង និងការពារមាតុភូមិ; ជាមូលដ្ឋានកម្លាំងដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ នារយៈពេលកន្លងទៅ បក្ស និងរដ្ឋបានដាក់ចេញគោលការណ៍ និងគោលនយោបាយជាច្រើន ដើម្បីជំរុញការអភិវឌ្ឍកសិកម្ម កសិករ និងជនបទ ក្នុងនោះកំណត់ថា កសិករគឺជាម្ចាស់កម្មវត្ថុ និងជាមជ្ឈភាពនៃដំណើរការអភិវឌ្ឍន៍កសិកម្ម សេដ្ឋកិច្ចជនបទ និងតភ្ជាប់ការកសាងជនបទថ្មី។

អគ្គលេខា Nguyen Phu Trong បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ក្រៅពីកត្តាអំណោយផល គេបានព្យាករណ៍ថា ស្ថានភាពពិភពលោកនិងតំបន់នឹងបន្តមានការអភិវឌ្ឍដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ដូច្នេះ សមាគមកសិករគ្រប់លំដាប់ថ្នាក់ត្រូវបន្តកសាងសមាគមកសិករវៀតណាមដ៏រឹងមាំ៖

“ចូលរួមយ៉ាងសកម្ម និងម្ចាស់ការក្នុងការធ្វើសមាហរណកម្ម និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ជំរុញខ្លាំងការ ឃោសនាអំពីគោលការណ៍ និងគោលនយោបាយអភិវឌ្ឍន៍ជាតិ និងគោលមាគ៌ាកិច្ចការបរទេសរបស់បក្ស និងរដ្ឋវៀតណាម សមិទ្ធិផលក្នុងការងារកសាង និងផ្លាស់ប្ដូរថ្មីប្រទេសជាតិ តម្លៃវប្បធម៌របស់មនុស្ស និងទឹកដីវៀតណាមទៅកាន់អង្គការ ដៃគូ និងមិត្តភក្តិអន្តរជាតិ។ ពង្រីកតួនាទីរបស់សមាគមកសិករវៀតណាមជាសមាជិកនៃអង្គការកសិកម្មក្នុងតំបន់ និងអន្តរជាតិ; ជួយឧបត្ថម្ភការនាំចេញកសិផលជូនកសិករ; ទាក់ទាញធនធានអន្តរជាតិ ដើម្បីជួយឧបត្ថម្ភដល់ការអភិវឌ្ឍន៍វិស័យកសិកម្ម កសិករ និងជនបទផងដែរ”។

សូមបញ្ជាក់ដែរថា មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមកសិករវៀតណាមលើកទី ៨ អាណត្តិ ២០២៣-២០២៨ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ធ្នូ៕

ប្រតិកម្មទៅវិញ