កែលំអរបរិយាកាសវិនិយោគអាជីវកម្មដំបន់ពាយ័ព្យ

Theo VOVWORLD -
Chia sẻ
Vovworld-សន្និសីទឯកទេស កែលំអរបរិយាកាសវិនិយោគអាជីវកម្មនិង​ទាក់ទាញគំរោងការ ODA, NGO ចូលមកដំបន់ពាយ័ព្យ 
កែលំអរបរិយាកាសវិនិយោគអាជីវកម្មដំបន់ពាយ័ព្យ - ảnh 1
សន្និសីទឯកទេស កែលំអរបរិយាកាសវិនិយោគអាជីវកម្មនិងទាក់ទាញគំរោងការ ODA, NGO ចូលមកដំបន់ពាយ័ព្យ (VGP)

        Vovworld-សន្និសីទឯកទេស កែលំអរបរិយាកាសវិនិយោគអាជីវកម្មនិង​ទាក់
ទាញគំរោងការ ODA, NGO ចូលមកដំបន់ពាយ័ព្យ ដោយគណៈកម្មាធិការ​បញ្ជា
ដំបន់ពាយ័ព្យសហការជាមួយសភាពាណិជ្ជកម្ម-ឧស្សាហកម្មវៀតណាម​រៀបចំនា
ថ្ងៃទី១៤ធ្នូនៅខេត្ត Phu Tho ភាគខាងជើងវៀតណាម។

        ថ្លែងមតិបើកសន្និសីទនេះ​ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានគណៈ​កម្មាធិការ​បញ្ជាដំបន់ពាយ័ព្យលោក Nguyen Xuan Phuc បានអះអាងថា​បក្សនិងរដ្ឋជា​និច្ចកាល​លៃទុកឲ្យដំបន់ពាយ័ព្យការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅជាមួយគោល​នយោបាយអាទិភាពជាច្រើនអំពីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ពិសេសគឺវិនិយោគ​ហេដ្ឋានរចនាសម្ព័ន្ធកាត់បន្ថយភាពក្រីក្រធានាសុខុមាលភាពសង្គម។ ឧបនាយក​រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ដល់ការចលនាគំរោងការជួយឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការ
(ODA) និងគំរោងការជំនួយក្រៅរដ្ឋាភិបាល (NGO) វិនិយោគចូលមកដំបន់​ពាយ័ព្យ​មានអត្ថន័យជាក់ស្ដែងក្នុងការធានាចរិតលក្ខណៈចីរភាពនៃលទ្ធផល​គោលដៅ
សហ្សវត្សដេលទទួលបាន។ អនុប្រធានគណៈកម្មាធិការបញ្ជាដំបន់​ពាយ័ព្យលោក
Truong Xuan Cu បានចាត់ទុកថា៖

       “សំណូមពរមានចរិតលក្ខណៈយុទ្ធសាស្ត្រគឺបណ្ដាខេត្តពាយ័ព្យត្រូវកសាង
គោលនយោបាយវិនិយោគសមស្របផ្សាភ្ជាប់ការចលនាប្រភពកំលាំងពលំក្នុង​ប្រទេសជាមួយប្រភពកំលាំងពលំក្រៅប្រទេស កែលំអរបរិយាកាសវិនិយោគ​អាជីវកម្មនិងទាក់ទាញគំរោងការ ODA, NGO និងមានគោលនយោបាយអាទិភាព​ពិសេសដើម្បីទាក់ទាញទុន ODA, FDI ទុនក្នុងប្រទេស អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិ​ការសេដ្ឋកិច្ចជាមួយចិន-ឡាវ គោលនយោបាយសេដ្ឋកិច្ចព្រំដែន ច្រកទ្វា​ព្រំដែន៕”

ប្រតិកម្មទៅវិញ