ការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកបង្កើតឡើងប្រៀបខ្លាំងប្រកួតប្រជែងសម្រាប់សហគ្រាស

Chia sẻ
(VOVWORLD) - យោងតាមការព្យាករណ៍ថា ទីផ្សារពាណិជ្ជកម្មអេឡិច ត្រូនិកនៅវៀតណាម កំពុងមានកំណើនប្រកបដោយស្ថិរភាពចំនួន៣០% ក្នុងមួយឆ្នាំ ហើយទំនង ជាសម្រេចបានតម្លៃ១៣ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០២០។ 
ការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកបង្កើតឡើងប្រៀបខ្លាំងប្រកួតប្រជែងសម្រាប់សហគ្រាស - ảnh 1ទិដ្ឋភាពនៅសិក្ខាសាលា (រូបថត៖ Bnews) 

នាព្រឹកថ្ងៃទី២ មិថុនា នៅទីក្រុងហាណូយ វិទ្យាស្ថានសេដ្ឋកិច្ចវៀត ណាមបានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ការអភិវឌ្ឍពាណិជ្ជកម្ម អេឡិចត្រូនិកបង្កើតឡើងប្រៀបខ្លាំងក្នុងការប្រួតប្រជែងសម្រាប់ សហគ្រាស”។ យោងតាមការព្យាករណ៍ថា ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកនៅវៀតណាម កំពុងមានកំណើនប្រកបដោយស្ថិរភាពចំនួន៣០%ក្នុងមួយឆ្នាំ ហើយទំនង ជាសម្រេចបានតម្លៃ១៣ពាន់ លានដុល្លាអាមេរិកក្នុងឆ្នាំ២០២០។ ថ្លែងនៅ សិក្ខាសាលានេះ លោក Le Xuan Sang អនុប្រធានវិទ្យាស្ថានសេដ្ឋកិច្ចវៀត ណាមបានឲ្យដឹងថា៖

“វៀតណាមមានសក្ដានុពលធំ ដោយសារយើងមានអត្រាជនវ័យក្មេង ខ្ពស់ តម្រូវការជួញដូរទំនិញធំ ហើយជាពិសេសគឺយើងមានមូលដ្ឋានគ្រឹះ ខាងទូរគមនាគមន៍និងប្រព័ន្ធអ៊ីនធឺណែតមានការអភិវឌ្ឍ”។

ក្រៅពីឧត្តមភាពដែលមានស្រាប់ បណ្ដាអ្នកជំនាញក៏បានចាត់ទុកថា ដើម្បីអភិវឌ្ឍសហគ្រាសពាណិជ្ជកម្មអេឡិចត្រូនិកប្រកបដោយប្រសិទ្ធភាពនោះ គឺត្រូវការជំរុញខ្លាំងនូវការងារកសាងនិងសុក្រិតប្រព័ន្ធច្បាប់ស្ដីពី ពាណិជ្ជកម្មអេឡិចត្រូនិកឲ្យបានព្រមៗគ្នា។ ចំពោះសហគ្រាស គឺត្រូវការ កសាងបាននូវជំនឿទុកចិត្តចំពោះអតិថិជននិងអ្នកប្រើប្រាស់៕

ប្រតិកម្មទៅវិញ