ការអភិវឌ្ឍទំនាក់ទំនងលើគ្រប់វិស័យរវាងវៀតណាមនិង ហុងគ្រី

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសហុងគ្រី ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែឧសភា គណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយ លេខាមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកផ្នែក សេដ្ឋកិច្ច លោក Nguyen Van Binh បានអញ្ជើញជួបសវនការនិងពិភាក្សាការងារ ជាមួយ ថ្នាក់ដឹកនាំរដ្ឋាភិបាល រដ្ឋសភា និង ក្រសួងស្ថាប័នហុងគ្រីមួយចំនួន។
ការអភិវឌ្ឍទំនាក់ទំនងលើគ្រប់វិស័យរវាងវៀតណាមនិង ហុងគ្រី - ảnh 1 ការអភិវឌ្ឍទំនាក់ទំនងលើគ្រប់វិស័យរវាងវៀតណាមនិង ហុងគ្រី

ក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានអះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច-ហិរញ្ញវត្ថុដើរតួនាទីជាសសរស្តម្ភអាទិភាពមួយក្នុងទំនាក់ទំនងទ្វេភាគី។ ភាគីហុងគ្រីមានគោលបំណងចង់បង្កលក្ខណៈងាយស្រួល ដើម្បីពង្រីកការ  វិនិយោគដោយផ្ទាល់ រួមទាំងចងសម្ព័ន្ធ និងផ្ទេរប្រគល់បច្ចេកវិទ្យាជាមួយ វៀតណាម ក្នុងវិស័យដែលហុងគ្រីដែលមានឧត្តមភាព ដូចជា ផលិតផលឧសថ ឧបករណ៍សម្ភារៈខាងសុខាភិបាល បច្ចេកវិទ្យាព័ត៌មាន សន្តិសុខបណ្តាញ អ៉ឺធឺណែត ការគ្រប់គ្រងធនធានទឹក និង កសិកម្មជាដើម។  តំណាងថ្នាក់ដឹកនាំ ហុងគ្រី ក៏បានប្តេជ្ញាបន្តគាំទ្រ និងជម្រុញទំនាក់ទំនងលើគ្រប់វិស័យរវាង វៀតណាមនិងអឺរ៉ុប ក្នុងនោះ មានការចុះហត្ថលេខា ផ្តល់សច្ចាប័ន និង អនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អ៉ឺរ៉ុប (EVFTA) ក្នុងពេលឆាប់ៗនេះដែរ។

រីឯខ្លួនវិញ វៀតណាមក៏បានត្រៀមខ្លួនរួចជាស្រេចជួយ ដើម្បីឧបត្ថម្ភគាំដល់ ទ្រហុងគ្រី ក្នុងការ បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និង បណ្តាប្រទេសសមាជិក     ក្នុង អាស៊ានដទៃទៀតផងដែរ៕

ប្រតិកម្មទៅវិញ