|
រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាមលោក Nguyen
Quanបានឆ្លើយសំណួរសួរដេញដោល (រូបថតៈ chinhphu.vn0
|
(VOVworld)-នាព្រឹកថ្ងៃទី១២មិថុនា រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្តនិងបច្ចេក វិទ្យាវៀត
ណាមលោក Nguyen Quan បាន ឆ្លើយសំណួរសួរដេញដោលដោយផ្ទាល់នៅសម័យ
ប្រជុំរដ្ឋសភា ស្តីពីដំណោះស្រាយអនុវត្តទទួលបានប្រសិទ្ធភាព និងលទ្ធផលស្រាវ
ជ្រាវវិទ្យាសាស្រ្តសម្រាប់ផលិតផលកសិកម្ម។ ទន្ទឹមជាមួយគ្នា នោះ លោក Nguyen
Quan ក៏បានបកស្រាយអំពីការទទួលខុសត្រូវរបស់ផ្នែក វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ក្នុងកាឆ្លើយតបនឹងតម្រូវការបង្កើនទិន្នផលពលកម្ម ជួយឧបត្ថម្ភអង្គភាពអាជីវកម្ម
ជាដើម។ ដើម្បីជម្រុញការអភិវឌ្ឍន៍ទីផ្សារវិទ្យាសាស្រ្ត បច្ចេកវិទ្យា លោក Nguyen
Quan បានឲ្យដឹងថា៖
“នាប៉ុន្មានឆ្នាំកន្លងទៅ ក្រសួងក៏បានជម្រុញការកសាងបណ្តាយន្តការជាអាជ្ញា
កណ្តាល។ ក្រសួងក៏បានរៀបចំផ្សារណាត់បច្ចេកវិទ្យានិងសំភារៈអន្តរជាតិ ជាតិនិង
តំបន់ជាច្រើន។ តាមរយៈបណ្តាផ្សាណាត់នេះ អ្នកវិទ្យាសាស្ត្រនានា និង បណ្តា
អង្គភាពអាជីវកម្មក៏បានចុះហត្ថលេខាលើកិច្ចសន្យាសំខាន់មួយចំនួន ជាពិសេស
ជួយឲ្យអង្គភាពអាជីវកម្មវៀតណាមអនុវត្តដោយជោគជ័យបច្ចេកវិទ្យា របស់វៀត
ណាមផងដែរ”៕