លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan |
ក្រោយរយៈពេល ២ ថ្ងៃធ្វើការ នាថ្ងៃទី ៦ ខែមិថុនា រដ្ឋសភាបានបញ្ចប់ សវនាការសួរដេញដោល និងឆ្លើយសំណួរដេញដោលនៅសម័យប្រជុំលើកទី ៧ ចំពោះ រដ្ឋមន្ត្រីចំនួន ៤ រូបគឺ៖ លោក រដ្ឋមន្រ្តីក្រសួងនគរបាល To Lam លោក រដ្ឋមន្ត្រីក្រសួងសំណង់ Pham Hong Ha លោករដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងដឹកជញ្ជូន Nguyen Van The និងលោករដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ Nguyen Ngoc Thien។ បណ្ដាលោកឧបនាយករដ្ឋមន្រ្តីបានអញ្ជើញចូលរួមបកស្រាយបំភ្លឺបន្ថែមនូវបញ្ហាមួយចំនួនក្នុងការដឹកនាំរបស់រដ្ឋាភិបាល ក៏ដូចជាឆ្លើយសំណួរដេញដោលរបស់សមាជិក សមាជិការសភាផងដែរ។
លទ្ធផលនៃសវនាការសួរដេញដោលបានសរឲ្យឃើញថា រាល់ខ្លឹមសារសួរដេញដោលក្នុងសម័យប្រជុំលើកនេះ គឺសុទ្ធតែជាបញ្ហាក្ដៅនៃជីវភាពខាងសេដ្ឋកិច្ច សង្គម ដែលប្រជាជន និងអ្នកបោះឆ្នោតនៅទូទាំងប្រទេស ក៏ដូចជាសមាជិក សមាជិការសភាយកចិត្តទុកដាក់ផងដែរ។
អញ្ជើញចូលរួមសវនាការសួរដេញដោល និងឆ្លើយសំណួរដេញដោលនៅសម័យប្រជុំលើកនេះ មានសមាជិកសភាចំនួន ២៣០ រូប បាន ជជែកវែកញែកក្នុងបរិយាកាសប្រជាធិបតេយ្យ ស្មោះត្រង់ ប្រកបដោយមានការទទួលខុសត្រូវ។លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានវាយតំលៃថា៖
“រាល់សំណួរដេញដោលរបស់សមាជិក សមាជិការសភា មិនត្រឹមតែ បង្ហាញ នូវ តួនាទី ភារកិច្ច សិទ្ធិឃ្លាំមើលរបស់រដ្ឋសភាប៉ុណ្ណោះតែ ថែមទាំងរួមដំណើរ ចែករំលែកនូវការលំបាកក្នុងការគ្រប់គ្រង សម្របសម្រួលរបស់រដ្ឋាភិបាល និងបំពេញបន្ថែមវិធានការទៅក្នុងកម្មវិធី ផែនការរបស់រដ្ឋាភិបាល ក្រសួង និងស្ថាប័ននានាទៀតផង។ តាមនោះ ដោះស្រាយការជំពាក់ជំពិន កំហិត ប្រកបដោយប្រសិទ្ធភាពផងដែរ”៕