|
ក្រសួងឧស្សាហពាណិជ្ជកម្មលាតត្រដាងដំណោះស្រាយជា
ច្រើនសំដៅជម្រុញការនាំចេញ |
(VOVworld)-ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមឲ្យដឹងថា នឹងលាតត្រដាង អនុវត្តដំណោះស្រាយចំនួន៥ សំដៅជម្រុញការនាំចេញនាពេលខាងមុខ។ តាម
នោះ នាឆ្នាំ២០១៥នេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) មួយចំនួនអាចនឹង
បញ្ចប់ការចរចារ ឈានដល់ការចុះហត្ថលេខា បង្កលក្ខណៈងាយស្រួលសម្រាប់ អង្គភាពអាជីវកម្មបង្កើនការនាំចេញ លើកកំពស់សមត្ថភាពប្រគួតប្រជែង។ ទី១ គឺបន្តធ្វើសាមញ្ញភាវូបនីយកម្មបណ្តាបែបបទទាក់ទិនដល់សកម្មភាពនាំចេញនាំ
ចូល។ ទីបី គឺសកម្មក្នុងការបង្កើនសកម្មភាពពន្លឿនពាណិជ្ជកម្ម។ ទី៤គឺ រួមផ្សំ ជាមួយក្រសួងផ្នែកមជ្ឈឹមនានាជួយឧបត្ថម្ភអង្គភាពអាជីវកម្មអនុវត្តការនាំចេញ។
ទី៥គឺ បង្កើនការបញ្ជាណែនាំស្ថាប័នតំណាង ស្ថាប័នពន្លឿនពាណិជ្ជកម្ម ផ្តល់
ព័ត៌មានអំពីទីផ្សារ ដោះស្រាយវិវាទពាណិជ្ជកម្មអន្តរជាតិ ការពារផលប្រយោជន៍របស់អង្គភាពអាជីវកម្មវៀតណាមដោយឈរលើមូលដ្ឋាននៃការសន្យា សមាហរណកម្មអន្តរជាតិ៕