ថ្នាក់ដឹកនាំក្រសួងព័ត៌មាននិងទូរគមនាគមន៍ប្រគល់រង្វាន់លេខ ១ ដល់លោក Nguyen Binh Nguyen (រូបថត៖ VOV) |
នារសៀលថ្ងៃទី ៩ ឧសភា នៅទីក្រុងហាណូយ ក្រសួងព័ត៌មាន និងទូរគមនាគមន៍វៀតណាមបានប្រគល់រង្វាន់ការប្រឡងសរសេរសំបុត្រអន្តរជាតិ UPU លើកទី ៥១ ឆ្នាំ ២០២២ ដោយមានប្រធានបទ៖ “អ្នកគួរសរសេរសំបុត្រទៅកាន់បុគ្គលមានឥទិ្ធពល ដើម្បីបង្ហាញពីមូលហេតុនិងវិធីសាស្ត្រដែលបុគ្គលនោះត្រូវប្រតិ បត្តិចំពោះមុខ វិបត្តិអាកាសធាតុ”។ ការប្រឡងសរសេរសំបុត្រអន្តរជាតិ UPU លើកទី ៥១ ត្រូវបានចាប់ផ្តើមនិងដាក់ពង្រាយទូទាំងប្រទេសចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២១ ដល់ខែមីនា ឆ្នាំ ២០២២។ គណៈកម្មការរៀបចំទទួលសំបុត្រមួយលានច្បាប់ ពីនិស្សិតមកពីខេត្ត ក្រុងចំនួន ៦២។ គណៈវិនិច្ឆ័យបានជ្រើសរើសសំបុត្រចំនួន ១០០ ច្បាប់ ចូលក្នុងវគ្គចុងក្រោយ។ គណកម្មការរៀបចំពិធីប្រគល់រង្វាន់លេខ១ ចំនួន ១ រង្វាន់, លេខ ២ ចំនួន៣, រង្វាន់ទី ៣ ចំនួន ៥ រង្វាន់; រង្វាន់លើកទឹកចិត្តចំនួន ៣០ រង្វាន់និងរង្វាន់ ២ ទៀតសម្រាប់បេក្ខជនពិការ។ ប្អូន Nguyen Dinh Nguyen សិស្សថ្នាក់ទី ៩A១ អនុវិទ្យាល័យ Nguyen Tri Phuong ខ័ណ្ឌ Ba Dinh នៃទីក្រុងហាណូយ បានឈ្នះរង្វាន់ថ្នាក់ជាតិ លេខ ១ នៃការប្រឡងសរសេរសំបុត្រអន្តរជាតិ UPU លើកទី ៥១ (ឆ្នាំ ២០២២) នៅវៀតណាម។ ប្អូន Nguyen Binh Nguyen បានចែករំលែកថា៖ “ការប្រែប្រួលអាកាសធាតុកំពុងកើតឡើងយ៉ាងខ្លាំង បើយើងមិនមានសកម្មភាពភ្លាមៗទេ វានឹងប៉ះពាល់ដល់ជីវភាពរបស់យើងជាពុំខាន។ ក្រោយពីពិចារណារួច ខ្ញុំក៏ជ្រើសរើសការប្រែធាតុទៅជាខ្យល់ដើម្បីផ្ញើទៅសិល្បករ Dang Thai Son។ ព្រោះខ្យល់អាចហោះបានគ្រប់ទីកន្លែង និងអាចមើលឃើញការផ្លាស់ប្តូរគ្រប់ទិដ្ឋភាព។ សារដែលខ្ញុំចង់ផ្ញើគឺថា មនុស្សគ្រប់រូបមានទំនួលខុសត្រូវ និងសមត្ថភាពក្នុងការរុញថយក្រោយការផ្លាស់ប្តូរអាកាសធាតុ ហើយខ្ញុំសង្ឃឹមថា មនុស្សម្នាក់ៗគួរតែបំពេញទំនួលខុសត្រូវនោះ”។
សំបុត្ររបស់ប្អូន Nguyen Binh Nguyen ត្រូវបានគណៈកម្មការរៀបចំបកប្រែជាភាសាបារាំង និងផ្ញើទៅកាន់សហភាពប្រៃសណីយ៍សកល (UPU) នៅប្រទេសស្វីសដើម្បីចូលរូមការប្រកួតប្រជែងអន្តរជាតិ៕