ក្រសួងនគរបាលវៀតណាមនិងចិនបង្កើនកិច្ចសហប្រតិបត្តិការ

Chia sẻ
(VOVWORLD) -នាថ្ងៃទី៣វិច្ឆិកា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Truong Hoa Binh បានជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ ក្រសួងនគរបាលចិន លោក Fu Zhenghua ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។
ក្រសួងនគរបាលវៀតណាមនិងចិនបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1

ក្រសួងនគរបាលវៀតណាមនិងចិនបង្កើនកិច្ចសហប្រតិបត្តិការ

នាថ្ងៃទី៣វិច្ឆិកា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Truong Hoa Binh បានជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ ក្រសួងនគរបាលចិន លោក Fu Zhenghua ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានអបអរសាទរដំណើរបំពេញទស្សនកិច្ចនៅវៀតណាម របស់គណៈប្រតិភូក្រសួងនគរបាលចិននិងពិភាក្សាអំពីបញ្ហាទាក់ទិននានាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។

អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ ក្រសួងនគរបាលចិន លោក FuZhenghua បានជូនដំណឹងចំពោះឧបនាយករដ្ឋមន្ត្រី អំពីលទ្ធផលនៃជំនួបធ្វើការជាមួយក្រសួងនគរបាលវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ