ក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិកម្ពុជាបង្កើនកិច្ចសហប្រតិបតិ្តការ

Chia sẻ
(VOVworld) - ចាប់ពីថ្ងៃទី៦ដល់ទី៧ មិនា គណៈប្រតិភូ
យោធាជាន់ខ្ពស់កម្ពុជាដឹក នាំដោយនាយឧត្តមសេនីយ៍
 ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួង
ការពារជាតិកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចការ
ងារនៅវៀតណាម។
     (VOVworld) - ចាប់ពីថ្ងៃទី៦ដល់ទី៧ មិនា គណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា
ដឹក នាំដោយនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួង ការពារជាតិកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចការងារនៅវៀតណាម។នៅជំនួប ចរចារដែលបានប្រព្រឹត្តទៅនាថ្ងៃទី៦ មិនា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀត
ណាម នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត
ណាម បានអះអាងថា ប្រជាជននិងកងទ័ពវៀតណាមជានិច្ចកាលសាមគ្គី គាំទ្រ និង
ជួយឧបត្ថម្ភប្រជាជននិងកងទ័ពកម្ពុជាក្នុងបុព្វហេតុកសាងនិងការពារប្រទេសជាតិ។
ក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិកម្ពុជាបង្កើនកិច្ចសហប្រតិបតិ្តការ - ảnh 1
រដ្ឋមន្រ្តីក្រសួងការពារប្រទេសនៃប្រទេសទាំង២ចុះហត្ថលេខាលើកិច្ចព្រមព្រៀង
សហប្រតិបតិ្តការឆ្នាំ២០១៥

      “កិច្ចសហប្រតិបតិ្តការរវាងក្រសួងការពារប្រទេសនៃប្រទេសទាំង២កំពុងអភិ
វឌ្ឍន៍ យ៉ាងទូលំទូលាយ មិនត្រឹមតែរវាងថ្នាក់ជាន់ខ្ពស់ប៉ុណ្ណោះទេ ថែមទាំងរវាង
បណ្ដា ផ្នែកទ័ព សាលាសភាបណ្ឌិត មហាវិទ្យាល័យ យោធាភូមិភាគ ខែត្តក្រុង
ស្រុក ឃុំ និងប្រជាជនទៀតផង។ប្រការនេះចាប់ផ្ដើមពីបេះដូង ដែលបង្ហាញពី
គោលបំណង ថា ប្រទេសកម្ពុជាមានសន្តិភាព​ស្ថិរភាពនិងអភិវឌ្ឍន៍។នោះក៏ជា
ផលប្រយោជន៍ របស់វៀតណាមផងដែរ។”
     នៅជំនួបចរចារនេះដែរ រដ្ឋមន្ត្រីទាំង២រូប បានឯកភាពថា ក្នុងឆ្នាំ២០១៥និង
ប៉ុន្មានឆ្នាំ ជាបន្ត កងទ័ពនៃប្រទេសទាំង២បន្តបង្កើនទំនាក់ទំនងលើគ្រប់ជ្រុង
ជ្រោយ ធ្វើឲ្យកិច្ច សហប្រតិបតិ្តការឈានចូលភាពស៊ីជំរៅ ទទួលបានប្រសិទ្ធ
ភាពជាក់ស្ដែង និងផ្ដោត សំខាន់ទៅលើវិស័យនានាដូចជា ផ្លាស់ប្ដូរគណៈប្រតិភូ បណ្ដុះបណ្ដាលបំប៉នកម្មាភិ បាល ស្វែងរកអិដ្ឋធាតុយុទ្ធជនស្ម័គ្រចិត្តវៀតណាម
និងធានាឲ្យខ្សែព្រំដែននៃប្រទេសទាំង២មានសន្តិភាព មិត្តភាព ស្ថិរភាពនិង
អភិវឌ្ឍន៍៕                
                     Ngoc Xuan អ្នកយកសារព័ត៏មានរបស់VOVប្រចាំនៅទីក្រុងហូជីមិញ

ប្រតិកម្មទៅវិញ