បាតុករម្នាក់ពាក់អាវនិងកាន់បដាដោយប្រើពាក្យថា “បញ្ឈប់ការស្អប់ជនជាតិអាស៊ី” នៅរដ្ឋ Texas នៅថ្ងៃទី ២១ ខែមីនា (រូបថតៈ AFP) |
យ៉ាងណាមិញ ស្ថាប័នតំណាងរបស់ វៀតណាមនៅក្រៅប្រទេស ក៏ដូចជាអាជ្ញាធរក្នុងប្រទេស បានសម្របសម្រួលយ៉ាងជិតស្និទ្ធជាប្រចាំ ដើម្បីធានាការអនុវត្តវិធានការ ការពារពលរដ្ឋ ធានាសុវត្ថិភាពក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋវៀតណាមនៅបរទេស។
យោងតាមលោកស្រី Le Thi Thu Hang រដ្ឋាភិបាលវៀតណាមក៏ដូចជាក្រសួងនិងស្ថាប័នពាក់ព័ន្ធ តាម រយៈបណ្តាញការងារផ្សេងៗ តែងតែបានស្នើដល់រដ្ឋាភិបាលនិងអាជ្ញាធរនៃប្រទេសនានា ដើម្បីធានាសុវត្ថិ ភាពរួមទាំងបង្កើតលក្ខខណ្ឌសម្រាប់ជនវៀតណាមនៅឯបរទេសប្រកបការរស់នៅ ធ្វើការនិងសិក្សាដោយសុវត្ថិភាព តាមនោះចូលរួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៃប្រទេសសាមី រួមចំណែកជាវិជ្ជមានដល់ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងប្រជាជាតិទាំងអស់លើពិភព លោក ក៏ដូចជារវាងរដ្ឋវៀតណាមនិងបណ្តាប្រទេសដទៃទៀតលើពិភពលោកផងដែរ។
ព័ត៌មានអំពីជនជាតិវៀតណាមដែលរងផលប៉ះពាល់ អាចត្រូវបានទាក់ទងនិងជូនដំណឹងតាមរយៈកុង តាក់ការពារពលរដ្ឋនៃនាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេសវៀតណាម ឬតាមរយៈទូរសព្ទ័បន្ទាន់នៃការិយាល័យតំណាងវៀតណាមនៅឯបរទេស៕