ការវាយប្រហារសំដៅទៅលើមូលដ្ឋានយោធានៅអ៊ីរ៉ាក់

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១២ ខែមករា កងទ័ពអ៊ីរ៉ាកបានជូនដំណឹងថា មានទាហានចំនួន ៤ នាក់រងរបួសក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតសំដៅទៅលើមូលដ្ឋានទ័ពអាកាស Balad នៅខេត្ត Salahudin។ យោងតាមសេចក្ដីប្រកាសនេះ គ្រាប់រ៉ុក្កែតចំនួន ៨ គ្រាប់ត្រូវបានបាញ់បង្ហោះសំដៅទៅលើមូលដ្ឋានទ័ពអាកាសនេះ ដែលមុននោះ ធ្លាប់ជាទីតាំងឈរជើងរបស់ទាហានអាមេរិកនិងមានដោយប្រហែល ៩០ គីឡូម៉ែត្រប៉ែកខាងជើងរដ្ឋធានី Baghdad។
ការវាយប្រហារសំដៅទៅលើមូលដ្ឋានយោធានៅអ៊ីរ៉ាក់ - ảnh 1 ការវាយប្រហារសំដៅទៅលើមូលដ្ឋានយោធានៅអ៊ីរ៉ាក់ (រូបថត៖ AFP/TTXVN)

មូលដ្ឋាន Baghdad គឺជាមូលដ្ឋានទ័ពអាកាសធំបំផុតនៅអ៊ីរ៉ាក់។ នេះធ្លាប់ជាទីតាំងឈរជើងរបស់ទាហាននិងទីប្រឹក្សាយោធាអាមេរិកមួយចំនួនធំ។ ទោះជាយ៉ាងណាក៏ដោយ បណ្ដាកងកម្លាំងនេះ បានដកខ្លួនចេញបន្ទាប់ពីសម្ព័ន្ធភាពអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកប្រកាសបញ្ឈប់យុទ្ធនាការសំដៅទៅលើក្រុមរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅអ៊ីរ៉ាក់។

បច្ចុប្បន្ននេះ មិនទាន់មានអង្គការណាមួយឡើងសំលេងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ ទោះជាយ៉ាងណាក៏ដោយ ការវាយប្រហារនេះត្រូវបានប្រព្រឹត្តិទៅប៉ុន្មានថ្ងៃបន្ទាប់ពីលោក Qais al-Khazali មេដឹកនាំនៃចលនា Asa'ib Ahl al-Haq ប្រកាសថា បានដល់ពេលដែលក្រុមសកម្មប្រយុទ្ធនៅអ៊ីរ៉ាក់ឆ្លើយតបនឹងការវាយប្រហារតាមជើងអាកាសសំដៅទៅលើអាកាសយានដ្ឋានអន្តរជាតិ Baghdad របស់សហរដ្ឋអាមេរិកកាលពីដើមខែនេះ៕

ប្រតិកម្មទៅវិញ