របាយការណ៍នេះ ត្រូវបានផ្តល់ដោយកប៉ាល់ពាណិជ្ជកម្មមួយគ្រឿងដែលកំពុងធ្វើដំណើរក្នុងតំបន់។ ការបំផ្ទុះនេះមិនបណ្តាលឱ្យមានអ្នករងរបួស ឬការខូចខាតដល់កប៉ាល់ដែលរាយការណ៍ ឬយានជំនិះផ្សេងទៀតនៅក្បែរនោះឡើយ ។
ឧទ្ធម្ភាគចក្រយោធារបស់ក្រុម Houthi ហោះពីលើកប៉ាល់ដឹកទំនិញ Galaxy Leader ក្នុងសមុទ្រក្រហម។ ប្រភព៖ Reuters |
UKMTO បានវាយតម្លៃថា នេះអាចជាការវាយប្រហារមួយ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។ ជាមួយគ្នានោះ ប្រភពព័ត៌មានអារ៉ាប់មួយចំនួនបានបញ្ជាក់ថា ការបំផ្ទុះនេះគឺជាលទ្ធផលនៃការវាយប្រហារដោយមីស៊ីល ដែលធ្វើឡើងដោយកងកម្លាំង Houthi ក្នុងប្រទេសយេម៉ែន។
មុននោះ កាលពីថ្ងៃទី ១៣ ខែមីនា ក្រុម Houthi បានបាញ់មីស៊ីលបាលីស្ទិកប្រឆាំងនាវាពីតំបន់ដែលក្រុមនេះកំពុងកាន់កាប់នៅក្នុងប្រទេសយេម៉ែន ឆ្ពោះទៅកាន់ឈូងសមុទ្រ Aden ។ ការវាយប្រហារនេះមិនបានបង្កការខូចខាតដល់មនុស្ស ឬមធ្យោបាយធ្វើដំណើរនៅលើសមុទ្រក្រហមនោះទេ៕