ការវាយប្រហារដោយគ្រាប់បែកជាបន្តបន្ទាប់នៅប្រទេសនីហេ្សរីយ៉ាបណ្តាលឲ្យមនុស្ស៤៧នាក់ត្រូវស្លាប់

Chia sẻ
(VOVworld)-នាថ្ងៃទី៧មិនា ការវាយប្រហារដោយ
គ្រាប់បែកចំនួន៣ បានកើត មានឡើងជាបន្តបន្ទាប់
នៅ Maiduguri
ការវាយប្រហារដោយគ្រាប់បែកជាបន្តបន្ទាប់នៅប្រទេសនីហេ្សរីយ៉ាបណ្តាលឲ្យមនុស្ស៤៧នាក់ត្រូវស្លាប់ - ảnh 1
ការវាយប្រហារដោយគ្រាប់បែកនៅនីហេ្សរីយ៉ា
(រូបថតៈ Reuters )

(VOVworld)-នាថ្ងៃទី៧មិនា ការវាយប្រហារដោយគ្រាប់បែកចំនួន៣ បានកើត
មានឡើងជាបន្តបន្ទាប់នៅ Maiduguri ជាទីក្រុងធំបំផុតរបស់ប្រទេសនីហ្សេរីយ៉ា បណ្តាលឲ្យមនុស្សចំនួន៤៧នាក់ត្រូវស្លាប់និង៥០នាក់ផ្សេងទៀតរងរបួស។ ប្រ
ធានសម្ព័ន្ធអ្នកនេសាទ Maiduguri លោក Abubakar Gamadi បានឲ្យដឹង ថា ការ
វាយប្រហារលើកដំបូងអនុវត្តដោយជនប៉ះបោរវាយប្រហារគ្រាប់បែក អត្តឃាត
នៅផ្សារលក់ត្រី  Baga បណ្តាលឲ្យមនុស្សចំនួន១៨នាក់ស្លាប់ ។ ការ វាយប្រហារ
លើកទី២ កើតមានឡើងក្រោយករណីពោលខាងលើ១ម៉ោង បណ្តាលឲ្យមនុស្ស
ចំនួន១៥នាក់ត្រូវស្លាប់និងការវាយប្រហារលើកទី៣ នៅស្ថានីយ៍រថយន្ត Borno Express ប៉ុន្តែមិនទាន់ដឹងច្បាស់ករណីអ្ន​កស្លាប់និងរងរបួស។

       បណ្តាការវាយប្រហារពោលខាងលើ កើតមានឡើងក្នុងកាលៈទេសៈ ដែល នីហ្សេរីយ៉ារួមជាមួយបណ្តាប្រទេសជិតខាងជម្រុញយុទ្ធនាការបោសសំអាត
ពួកឧទ្ទាមអ៊ីស្លាមជ្រុលនិយម Boko Haram៕

ប្រតិកម្មទៅវិញ