ការលើកកម្ពស់សមភាពយេនឌ័រនិងការផ្តល់សិទ្ធិអំណាចដល់នារីគឺជាគោលជំហរដ៏ឥតងាករេរបស់វៀតណាម

Chia sẻ

(VOVWORLD) - នេះជាការបញ្ជាក់របស់អគ្គលេខាធិការដ្ឋសភាវៀតណាម លោក Bui Van Cuong កាលពីថ្ងៃទី ១៣ មីនា ក្នុងសុន្ទរកថាស្ដីពីប្រធានបទ “សមភាពយេនឌ័រក្នុងសភា” នៅក្នុងកិច្ចពិភាក្សាពេញអង្គ នៃសន្និសីទសមាគមអគ្គលេខាធិការសភាពិភពលោក (ASGP) ដែលប្រព្រឹត្តទៅនៅទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន។

ការលើកកម្ពស់សមភាពយេនឌ័រនិងការផ្តល់សិទ្ធិអំណាចដល់នារីគឺជាគោលជំហរដ៏ឥតងាករេរបស់វៀតណាម - ảnh 1អគ្គលេខាធិការរដ្ឋសភាវៀតណាម លោក Bui Van Cuong ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទសមាគមអគ្គលេខាធិការសភា។ (រូបថត៖ VOV)
លោកអគ្គលេខាធិការរដ្ឋសភាវៀតណាមបានសង្កត់ធ្ងន់ថា ការលើកកម្ពស់ សមភាពយេនឌ័រ និងការផ្ដល់សិទ្ធិអំណាចរបស់នារី មានចែងក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ ហើយត្រូវបានធានាអនុវត្តន៍ក្នុងជីវភាពជាក់ស្តែងនៅវៀតណាម។ រដ្ឋសភាវៀតណាម បានអនុម័តលើច្បាប់សំខាន់ៗជាច្រើន ដូចជា៖ ច្បាប់ស្តីពីសមភាពយេនឌ័រ ច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាប្រជាជន ជាដើម ក្នុងគោលបំណងការពារ និងជំរុញការផ្ដល់សិទ្ធិអំណាចដល់នារី ក៏ដូចជាលើកទឹកចិត្ត នារី ឲ្យចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច- នយោបាយ-សង្គមផងដែរ។ សេចក្តីព្រាងច្បាប់ ទាំងអស់ដែលដាក់ជូនរដ្ឋសភាដើម្បីពិនិត្យនិងអនុម័ត ត្រូវតែមានការវាយតម្លៃចំពោះ ផលប៉ះពាល់ផ្នែកយេនឌ័រ។ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាមបាន បង្កើនការឃោសនា និងលើកកម្ពស់ការយល់ដឹងរបស់អ្នកបោះឆ្នោត និងប្រជាជនអំពី តួនាទីរបស់នារីដែលចូលរួមរដ្ឋសភា៕

ប្រតិកម្មទៅវិញ