ការលើកកម្ពស់និងការពារសិទ្ធិមនុស្សគឺជាអាទិភាពខ្ពស់បំផុត គោលដៅចុងក្រោយនិងជាកម្លាំងចលករនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម

Chia sẻ
(VOVWORLD) - គណៈកម្មាធិការកិច្ចការវប្បធម៌ សង្គមនិងមនុស្សធម៌នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី ៣០ ខែកញ្ញាបានចាប់ផ្តើមសម័យប្រជុំក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៧៦ នៃមហាសន្និ បាតអង្គការសហប្រជាជាតិ។ 

អញ្ជើញថ្លែងក្នុងជំនួបពិភាក្សានេះ ឯកអគ្គរដ្ឋទូតនិងជាប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy បានសង្កត់ធ្ងន់លើតម្រូវការដើម្បីពង្រឹងសាមគ្គីភាពពិភពលោកនិងជំរុញការផលិតនិងការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដោយយុត្តិធម៌តម្លៃសមរម្យនិងទាន់ពេលវេលា។ ទន្ទឹមនឹងនេះដែរ ផ្តោតលើការលុបបំបាត់ភាពអត់ឃ្លាននិងការកាត់បន្ថយភាពក្រីក្រការ ផ្តល់ការអប់រំនិងការថែទាំសុខភាពដល់ប្រជាជនគ្រប់រូប។

ទាក់ទងនឹងបញ្ហាការពារសិទ្ធិមនុស្ស ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy បានបញ្ជាក់ថា នេះជាផលប្រយោជន៍របស់ប្រទេសទាំងអស់ ហើយការលើកកម្ពស់និងការពារសិទ្ធិមនុស្សគួរតែផ្អែកលើវិធីសាស្រ្តអភិក្រមនិងការសន្ទនាមានលក្ខណៈស្ថាបនា ដោយមិនប្រឈមមុខដាក់គ្នា មិនប្រកាន់និន្នាការនយោបាយ។ ក្រៅពីការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ប្រទេសនានាក៏ត្រូវគោរពបូរណភាពទឹកដីនិងឯករាជ្យភាពនយោបាយរបស់ខ្លួន ស្របតាមគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ព្រមទាំងគោរពលក្ខខណ្ឌប្រវត្តិសាស្រ្ត សង្គម វប្បធម៌និងស្ថានភាពអភិវឌ្ឍន៍នៃប្រទេសនានា។ សិទ្ធិស៊ីវិលនិងនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌ឬសិទ្ធិក្នុងការអភិវឌ្ឍត្រូវតែទទួលបានការប្រព្រឹត្តស្មើរគ្នា។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ជាថ្មីថា ការលើកកម្ពស់និងការពារសិទ្ធិមនុស្សគឺជាអាទិភាពខ្ពស់បំផុត គោលដៅចុងក្រោយនិងជាកម្លាំងចលករនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀត ណាម។ វៀតណាមប្តេជ្ញាធ្វើការសន្ទនានិងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ អ្នករាយការណ៍ពិសេសនិងអ្នកជំនាញឯករាជ្យនៃក្រុមប្រឹក្សាសិទ្ធិមនុស្សដើម្បីការពារនិងលើកកម្ពស់សិទ្ធិមនុស្ស៕

 

ប្រតិកម្មទៅវិញ