ការរួមផ្សុំរវាងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមកិច្ចសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិជាមួយនឹងការធានាសន្តិសុខ

Chia sẻ
(VOVWORLD) -នាថ្ងៃទី ២៥ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទបូកសរុបស្ដីពីកិច្ចការធានាសន្តិសុខសេដ្ឋកិច្ចនៃក្រសួងនគរបាលដំណាក់កាល ២០០៩ - ២០១៦។
ការរួមផ្សុំរវាងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមកិច្ចសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិជាមួយនឹងការធានាសន្តិសុខ - ảnh 1សន្និសីទបូកសរុបស្ដីពីកិច្ចការធានាសន្តិសុខសេដ្ឋកិច្ច 

នាថ្ងៃទី ២៥ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទបូកសរុបស្ដីពីកិច្ចការធានាសន្តិសុខសេដ្ឋកិច្ចនៃក្រសួងនគរបាលដំណាក់កាល ២០០៩ - ២០១៦ និងអនុវត្តសារាចរណ៍របស់ការិយាល័យនយោបាយស្តីពី " បង្កើនការដឹកនាំរបស់បក្សចំពោះកិច្ចការធានាសន្តិសុខសេដ្ឋកិច្ចក្នុងលក្ខខ័ណ្ឌអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារតាមការតម្រង់ទិស សង្គមនិយម និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ "។ លើកសរសើរចំពោះស្នាដៃដែលកងកម្លាំងនគរបាលប្រជាជនទទួលបាននោះ នាយករដ្ឋមន្ត្រីស្នើឲ្យកងកម្លាំងនគរបាលគប្បីមានការយល់ដឹងស្ដីពីតួនាទី អត្ថន័យ សារៈសំខាន់ និងតម្រូវការជាបន្ទាន់ នៃកិច្ចការធានាសន្តិសុខសេដ្ឋកិចំពោះស្ថានភាពនាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនោះកំណត់ឲ្យបានភារកិច្ចធានាសន្តិសុខសេដ្ឋកិច្ច ត្រូវតភ្ជាប់ទៅនឹងការធានាសន្តិសុខនយោបាយផ្ទៃក្នុង បង្ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ អសកម្ម។លោកបានឲ្យដឹងថាកងកម្លាំងនគរបាលគប្បីរួមសហការយ៉ាងជិតស្និទ្ធរវាងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិជាមួយនឹងការធានាសន្តិសុខសេដ្ឋកិច្ច។ រួមជាមួយនោះ បន្តលើកកំពស់គុណភាព ប្រសិទ្ធភាពនូវបណ្ដាវិធានកិច្ចការនគរបាល រួមចំណែកការពារម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជួយឧបត្ថម្ភការអភិវឌ្ឍន៍សម្រាប់សហគ្រាស កែលម្អបរិយាកាសធ្វើអាជីវកម្ម និងបង្កើនលទ្ធភាពប្រកួតប្រជែងថ្នាក់ជាតិ៕

ប្រតិកម្មទៅវិញ