ការរំពឹងទុកចំពោះលទ្ធផលវិជ្ជមាននៅសម័យប្រជុំរដ្ឋសភាលើកទី៦

Chia sẻ
(VOVWORLD) - លោកស្រី Le Thi Thanh Lam សមាជិករដ្ឋសភាខេត្ត Hau Giang បានអះអាងថា អង្គប្រជុំនឹងផ្តោតសំខាន់លើការពិភាក្សាដើម្បីធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវនិងឈ្លាសវៃចំពោះបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ ក្រោមសមត្ថកិច្ចរបស់រដ្ឋសភា។ 
ការរំពឹងទុកចំពោះលទ្ធផលវិជ្ជមាននៅសម័យប្រជុំរដ្ឋសភាលើកទី៦ - ảnh 1សម័យប្រជុំមួយរបស់រដ្ឋសភា។ រូបថត៖ Doan Tan/TTXVN

នាព្រឹកថ្ងៃទី ២៣ តុលា សម័យប្រជុំលើកទី ៦ នៃរដ្ឋសភាវៀតណាមនីតិកាលទី ១៥ នឹងបើកយ៉ាងឱឡារិកនៅវិមានរដ្ឋសភា រដ្ឋធានីហាណូយ។ មុនពេលបើកសម័យប្រជុំ សមាជិករដ្ឋសភាជាច្រើនរូបបានអះអាងថា នឹងលើកកំពស់ស្មារតីទទួលខុសត្រូវ ពង្រីកប្រាជ្ញា និងរួមចំណែកទៅក្នុងជោគជ័យនៃសម័យប្រជុំ។

យោងតាមលោកស្រី Pham Thi Hong Yen សមាជិការដ្ឋសភាខេត្ត Binh Thuan បានឲ្យដឹងថា ក្នុងសម័យប្រជុំលើកនេះ រដ្ឋសភានឹងដោះស្រាយការងារយ៉ាងច្រើន ដោយមានខ្លឹមសារសំខាន់ៗដូចជា៖ គម្រោងច្បាប់ភូមិបាល (វិសោធនកម្ម) គម្រោងច្បាប់អាជីវកម្មអចលនទ្រព្យ (វិសោធនកម្ម); គម្រោងច្បាប់លំនៅឋាន (ធ្វើវិសោធនកម្ម)... ខ្លឹមសារដែលត្រូវបានរដ្ឋសភាលើកយកមកពិចារណា និងអនុម័តក្នុងសម័យប្រជុំលើកនេះ នឹងជួយរំដោះធនធានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សំដៅអនុវត្តន៍គោលដៅកំណើននៃអាណត្តិទាំងមូល។ លោកស្រី Yen ជឿជាក់ថា សេចក្តីសម្រេចរបស់រដ្ឋសភានៅសម័យប្រជុំលើកទី៦ គឺទាន់ពេលវេលា; បង្ហាញពីប្រាជ្ញា ការលះបង់ និងទំនួលខុសត្រូវរបស់សមាជិករដ្ឋសភាចំពោះប្រទេសជាតិ អ្នកបោះឆ្នោត និងប្រជាជនទាំងមូល។

ការរំពឹងទុកចំពោះលទ្ធផលវិជ្ជមាននៅសម័យប្រជុំរដ្ឋសភាលើកទី៦ - ảnh 2លោកស្រី Le Thi Thanh Lam សមាជិការដ្ឋសភាខេត្ត Hau Giang។ (រូបថត៖ daibieunhandan.vn)

លោកស្រី Le Thi Thanh Lam សមាជិការដ្ឋសភាខេត្ត Hau Giang បានអះអាងថា អង្គប្រជុំនឹងផ្តោតសំខាន់លើការពិភាក្សាដើម្បីធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវនិងឈ្លាសវៃចំពោះបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ ក្រោមសមត្ថកិច្ចរបស់រដ្ឋសភា។ ជាពិសេស អង្គប្រជុំនឹងមានភាពយុត្តិធម៌ និងសត្យានុម័ត ក្នុងដំណើរការពិនិត្យ និងវាយតម្លៃកម្មាភិបាល ក្នុងការងារបោះឆ្នោតទំនុកចិត្តសម្រាប់អ្នកកាន់តំណែងដែលបោះឆ្នោតជ្រើសតាំងឬអនុម័តដោយរដ្ឋសភា៕

ប្រតិកម្មទៅវិញ