រូបថត៖ VNA |
ក្រុមហ៊ុនជប៉ុនជាង ៦០% មានផែនការពង្រីកអាជីវកម្មនៅវៀតណាមក្នុងរយៈពេល ២ ឆ្នាំខាងមុខ។ នេះគឺជាព័ត៌មានក្នុងសិក្ខាសាលាដោយប្រធានបទ៖ ស្វែងរកឱកាសអំពីពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងជប៉ុន ដែលបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី ១១ ឧសភា នៅទីក្រុងហាណូយ។
យោងតាមតួរលេខស្ថិតិរបស់សមាគមធុរកិច្ចជប៉ុនប្រចាំនៅវៀតណាមបានឲ្យដឹងថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនជប៉ុនជាង ២ ០០០ អង្គភាព ដែលកំពុង ប្រតិបត្តិការនៅទីក្រុងហាណូយ ទីក្រុងហូជីមិញ និងទីក្រុងដាណាង ហើយក្រុមហ៊ុនពាក់កណ្តាលក្នុងចំណោមក្រុមហ៊ុនទាំងនេះបានប្រតិបត្តិការលើវិស័យផលិតកម្ម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ នៅចំពោះតម្រូវការហេដ្ឋារចនាសម្ព័ន្ធ និងទីផ្សារប្រើប្រាស់ដ៏រស់រវើករបស់វៀតណាម ក្រុមហ៊ុនជប៉ុនកាន់តែចាប់អារម្មណ៍ដល់ការវិនិយោគលើវិស័យផលិតថាមពលអគ្គិសនីកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធផលិតអគ្គិសនីផ្សេងៗ ក៏ដូចជាអភិវឌ្ឍន៍នគរ មជ្ឈមណ្ឌលទិញដូរ។
យោងតាមលទ្ធផលស្ទង់មតិរបស់អង្គការជំរុញពាណិជ្ជកម្មជប៉ុន (JETRO) បានឲ្យដឹងថា វៀតណាមគឺច្រើនគោលដៅអភិវឌ្ឍន៍អាជីវកម្មគួរឲ្យទាក់ទាញបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ចំពោះក្រុមហ៊ុនជប៉ុនផងដែរ៕