ក្រុមប្រឹក្សាអ.ស.បថ្កោលទោសការបាញ់សាកល្បងកាំជ្រួចរបស់កូរ៉េខាងជើង

Chia sẻ
(VOVWORLD) - ក្នុងកិច្ចប្រជុំបន្ទាន់នាព្រឹកថ្ងៃទី៣០ សីហា ក្រុមប្រឹក្សាអ.ស.បបាន ចេញេសេចក្ដីថ្លែងការណ៍ដោយថ្កោលទោសការដែលកូរ៉េខាងជើងទើបនឹងបានបាញ់សាកល្បងកាំជ្រួចមីស៊ីលឆ្លងកាត់ជប៉ុន ព្រមទាំងសំណូមពរឲ្យព្យុងយ៉ាង មិនដំណើរការបាញ់សាកល្បងកាំជ្រួចណាមួយទៀត ហើយបញ្ចប់កម្មវិធីអភិវឌ្ឍន៍ នុយក្លេអ៊ែរនិងកាំជ្រួចទាំងស្រុងផងដែរ។
ក្រុមប្រឹក្សាអ.ស.បថ្កោលទោសការបាញ់សាកល្បងកាំជ្រួចរបស់កូរ៉េខាងជើង - ảnh 1 រូបភាពនៃការបាញ់សាកល្បងកាំជ្រួចរបស់កូរ៉េខាងជើងកាលពីថ្ងៃទី៤ កក្កដា (រូបថត៖EPA/TTXVN)

(VOVworld) - ក្នុងកិច្ចប្រជុំបន្ទាន់នាព្រឹកថ្ងៃទី៣០ សីហា ក្រុមប្រឹក្សាអ.ស.បបាន ចេញេសេចក្ដីថ្លែងការណ៍ដោយថ្កោលទោសការដែលកូរ៉េខាងជើងទើបនឹងបានបាញ់សាកល្បងកាំជ្រួចមីស៊ីលឆ្លងកាត់ជប៉ុន ព្រមទាំងសំណូមពរឲ្យព្យុងយ៉ាង មិនដំណើរការបាញ់សាកល្បងកាំជ្រួចណាមួយទៀត ហើយបញ្ចប់កម្មវិធីអភិវឌ្ឍន៍ នុយក្លេអ៊ែរនិងកាំជ្រួចទាំងស្រុងផងដែរ។ សេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សា អ.ស.បលើកច្បាស់ថា ប្រការសំខាន់បំផុតគឺកូរ៉េខាងជើងត្រូវមានសកម្មភាពជាក់ ស្ដែងនិងភ្លាមមួយ រំពិច សំដៅបន្ធូរបន្ថយភាពតានតឹង ព្រមទាំងអំពាវនាវឲ្យ ប្រទេសទាំងអស់លើពិភពលោកអនុវត្តយ៉ាងហ្មឹងម៉ាត់នូវបទដាក់ទណ្ឌកម្មទៅលើរដ្ឋអំណាចព្យុងយ៉ាង។ ក្រុមប្រឹក្សាអ.ស.បក៏សន្យាថា នឹងប្រដេញតាមដំណោះ ស្រាយនយោបាយ ការទូតនិងសន្តិភាពចំពោះបញ្ហាកូរ៉េខាងជើងដែរ។

       ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត នាថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មាន កណ្ដលកូរ៉េខាងជើង (KCNA) បានរាយការណ៍ថា មេដឹកនាំប្រទេសនេះលោក Kim Jong-un ទើបនឹងបានអំពាវនាវឲ្យដំណើរការបាញ់សាកល្បងកាំជ្រួចជា ច្រើនទៀតទៅកាន់តំបន់សមុទ្រប៉ាស៊ីហ្វិក។ KCNA ឲ្យដឹងថា លោក Kim Jong- un បានសំដែងការពេញចិត្តចំពោះការបាញ់សាកល្បងកាំជ្រួចពោលខាងលើ សំដៅដាក់កំហិតទៅលើកោះ Guam ជាកន្លែងដែលមានមូលដ្ឋានសឹករបស់ អាមេរិក៕

ប្រតិកម្មទៅវិញ