ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានការព្រួយបារម្ភអំពីផែនការតាំងទីលំនៅថ្មីរបស់អ៊ីស្រាអែល

Chia sẻ

(VOVWORLD) - សេចក្តីថ្លែងការណ៍ រួមដែលគាំទ្រដោយសមាជិកទាំង ១៥ នៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានបញ្ជាក់ថា៖ “ក្រុមប្រឹក្សាសន្តិសុខសូមរំលឹកឡើងវិញថា ការដែលប្រទេសអ៊ីស្រាអែលបន្តសកម្មភា ពតាំងទីលំនៅ បានរុញច្រានរាល់យថាទស្សន៍អំពីដំណោះស្រាយរដ្ឋចំនួនពីរដោយផ្អែក លើមូលដ្ឋាននៃព្រំដែនដែលទទួលស្គាល់តាំងពីឆ្នាំ ១៩៦៧ ធ្លាក់ចូលស្ថានការណ៍ រងការគំរាមកំហែង”។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានការព្រួយបារម្ភអំពីផែនការតាំងទីលំនៅថ្មីរបស់អ៊ីស្រាអែល - ảnh 1ទិដ្ឋភាពនៃតំបន់តាំងទីលំនៅ Kfar Adumim ស្ថិតនៅក្នុងតំបន់ West Bank ចម្ងាយប្រហែល ១០គីឡូម៉ែត្រភាគខាងកើតក្រុង Jerusalem។ (រូបថត៖ AFP/VNA)

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី ២០ ខែកុម្ភៈ បានចេញ សេចក្តីថ្លែងការណ៍ដោយបង្ហាញពី "ការព្រួយបារម្ភយ៉ាងខ្លាំង និងការខកចិត្ត" ចំពោះ ការដែលប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ១២ ខែកុម្ភៈ បានប្រកាសអំពីការសាងសង់ បន្ថែមទៀតនិងពង្រីកតំបន់តាំងទីលំនៅតាមតំបន់ West Bank។ សេចក្តីថ្លែងការណ៍ រួមដែលគាំទ្រដោយសមាជិកទាំង ១៥ នៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានបញ្ជាក់ថា៖ “ក្រុមប្រឹក្សាសន្តិសុខសូមរំលឹកឡើងវិញថា ការដែលប្រទេសអ៊ីស្រាអែលបន្តសកម្មភា ពតាំងទីលំនៅ បានរុញច្រានរាល់យថាទស្សន៍អំពីដំណោះស្រាយរដ្ឋចំនួនពីរដោយផ្អែក លើមូលដ្ឋាននៃព្រំដែនដែលទទួលស្គាល់តាំងពីឆ្នាំ ១៩៦៧ ធ្លាក់ចូលស្ថានការណ៍ រងការគំរាមកំហែង”។

ចំណែកខាងអ៊ីស្រាអែលវិញ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាន និយាយថា សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែល ថ្កោលទោសសកម្មភាពតាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ West Bank គឺ "លំអៀងទៅម្ខាង" ហើយបានរិះគន់សហរដ្ឋអាមេរិកដោយបានចូលរួមក្នុងសកម្មភាព នេះផងដែរ៕

ប្រតិកម្មទៅវិញ