សកម្មភាពតាំងលំនៅដ្ឋានថ្មី។ រូបថត៖ AFP/VNA |
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបោះឆ្នោតអំពីសេចក្ដីសម្រេចចិត្តអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់គោលនយោបាយពង្រីកតំបន់លំនៅដ្ឋានរបស់ជនជាតិជ្វីហ្វនៅតំបន់ West Bank នាថ្ងៃទី ២០ ខែកុម្ភៈខាងមុខ។ សេចក្ដីសម្រេចចិត្តនេះត្រូវបានអេមីរ៉ាតអារ៉ាប់រួម (UAE) និងតំណាងប៉ាឡេស្ទីនតាក់តែងឡើង ក្នុងនោះ តម្រូវឱ្យអ៊ីស្រាអែល បញ្ឈប់សកម្មភាពតាំងទីលំនៅទាំងអស់នៅទឹកដីទន្ទ្រាមកាន់កាប់របស់ប៉ាឡេស្ទីនកាន់កាប់ជាបន្ទាន់ ។ ពង្រាងសេចក្តីសម្រេចចិត្តថ្មី "បញ្ជាក់ជាថ្មីម្តងទៀតថា ការដែលអ៊ីស្រាអែលសាងសង់លំនៅដ្ឋាននៅទឹកដីទន្ទ្រានកាន់កាប់របស់ប៉ាឡេស្ទីនតាំងពីរឆ្នាំ ១៩៦៧ រួមទាំងទីក្រុងយេរូសាឡឹម គឺមិនស្របច្បាប់ និងរំលោភបំពានយ៉ាងកំរលលើច្បាប់អន្តរជាតិ។ ឯកសារនេះក៏ថ្កោលទោសរាល់បំណងចង់រួមបញ្ជូលទឹកដី រួមមានការសម្រេចចិត្ត និងវិធានការណ៍របស់អ៊ីស្រាអែលទាក់ទងនឹងតំបន់លំនៅដ្ឋានថ្មីផងដែរ៕