ផ្សែងបានហុយចេញពីកន្លែងវាយប្រហារនៅ Ouagadougou, Burkina Faso (រូបថតឯកសារ៖ AFP / VNA) |
បណ្ដាសមាជិកក្រុមប្រឹក្សាសន្តិសុខបានបញ្ជាក់សារជាថ្មីថា អំពើភេរវកម្មក្រោមគ្រប់រូបភាពគឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតមួយចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិ ព្រមទាំងអំពាវនាវប្រទេសទាំងអស់ តាមគ្រប់មធ្យោបាយត្រូវប្រយុទ្ធប្រឆាំងនឹងរាល់ការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ ដែលបង្កឡើងដោយអំពើ ភេរវកម្ម។ បណ្ដាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការនាំខ្លួនជនល្មើស អ្នករៀបចំ និងអ្នកឧបត្ថម្ភ អំពើភេរវកម្មទាំងអស់នៅចំពោះមុខយុត្តិធម៌ផងដែរ៕