ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ថ្កោលទោសចំពោះការវាយប្រហារទៅលើកងកម្លាំងរក្សាសន្តិភាពនៅម៉ាលី

Chia sẻ
(VOVWORLD) - ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខបានសម្តែងការចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារជនរងគ្រោះក៏ដូចជាសាធារណរដ្ឋឆាដនិងកងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី (MINUSMA) ។ 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ថ្កោលទោសចំពោះការវាយប្រហារទៅលើកងកម្លាំងរក្សាសន្តិភាពនៅម៉ាលី - ảnh 1កងកម្លាំងរក្សាសន្តិភាពនៅម៉ាលី (រូបថត៖ TTXVN)

កាលពីថ្ងៃទី ៣ ខែមេសាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានថ្កោលទោសការវាយប្រហារទៅលើបន្ទាយ របស់កម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ នៅ Aguelhok ចំណុះតំបន់ Kidal ប្រទេសម៉ាលី ដែលបណ្ដាលឱ្យទាហានចំនួន ៤ នាក់នៃកងកម្លាំងរក្សាសន្តិភាពនៃសាធារណរដ្ឋឆាដត្រូវបានសម្លាប់ហើយមានមនុស្សចំនួន ១៩ នាក់ផ្សេងទៀត ត្រូវបានរងរបួស។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខបានសម្តែងការចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារជនរងគ្រោះក៏ដូចជាសាធារណរដ្ឋឆាដនិងកងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី (MINUSMA) ។ សមាជិកនៃក្រុមប្រឹក្សាសន្តិសុខបានបានអំពាវនាវឱ្យរដ្ឋាភិបាលអន្តរកាលរបស់ម៉ាលីឱ្យស៊ើបអង្កេតជាបន្ទាន់នូវការវាយប្រហារនេះនិងនាំជនល្មើសមកកាត់ទោសដោយសង្កត់ធ្ងន់ថាការវាយប្រហារទៅលើកងកម្លាំងរក្សាសន្តិភាពគឺជាឧក្រិដ្ឋកម្មសង្គ្រាម ដែលយោងទៅតាមច្បាប់អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ