ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជំរុញការស៊ើបអង្កេតស្វែងរកឧក្រិដ្ឋកម្មរបស់ក្រុម IS

Chia sẻ
(VOVWORLD) - ទីប្រឹក្សាបេសកជន អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nguyen Phuong Tra បានស្វាគមន៍ចំពោះលទ្ធផលដែលអង្គការ UNITAD សម្រេចបាននៅក្នុងការស៊ើបអង្កេតនិងការប្រមូលភស្តុតាងក្នុងរយៈពេលកន្លងមក។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី ១០ ខែធ្នូ បានបើកកិច្ចប្រជុំអនឡាញដើម្បីពិភាក្សាពីរបាយការណ៍ស្តីពីស្ថានភាពសកម្មភាពរបស់បេសកម្មអង្គការសហប្រជាជាតិ ក្នុងការស៊ើបអង្កេត ជំរុញការកាត់ទោសឧក្រិដ្ឋកម្មរបស់អង្គការភេរវកម្មរដ្ឋឥស្លាម (IS) ស្វ័យប្រកាសនៅអ៊ីរ៉ាក់ (UNITAD) ក្នុងរយៈពេល ៦ ខែកន្លងមកនេះ។

ថ្លែងនៅឯកិច្ចប្រជុំនេះ ទីប្រឹក្សាបេសកជន អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nguyen Phuong Tra បានស្វាគមន៍ចំពោះលទ្ធផលដែលអង្គការ UNITAD សម្រេចបាននៅក្នុងការស៊ើបអង្កេតនិងការប្រមូលភស្តុតាងក្នុងរយៈពេលកន្លងមក  ទោះបីជាជួបការលំបាកច្រើន ដោយ សារជំងឺរាតត្បាតកូវីដ -១៩ ក៏ដោយ។ តំណាងរបស់វៀតណាមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ជាមួយអង្គការ UNITAD និងស្នើឲ្យ UNITAD បន្តផ្តោតលើអាទិភាពជាយុទ្ធសាស្ត្រក្នុងពេលខាងមុខ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់។ យ៉ាងណាមិញ វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិ បង្កើនការគាំទ្រដល់អង្គការ UNITAD ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ និងរាល់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងនោះមានទាំងការគោរពអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យនិងឯករាជ្យរបស់អ៊ីរាក់ផងដែរ៕

ប្រតិកម្មទៅវិញ