ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះហៅឲ្យមានកិច្ចប្រជុំបន្ទាន់ស្តីពីបញ្ហារោងចក្រថាមពលនុយក្លេអ៊ែរនៅអ៊ុយក្រែន

Chia sẻ
(VOVWORLD) - បច្ចុប្បន្ននេះ រុស្ស៊ីនិងអ៊ុយក្រែនកំពុងចោទប្រកាន់គ្នាទៅវិញទៅមកពីការទម្លាក់គ្រាប់បែកលើរោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតអឺរ៉ុបមួយនេះ។ 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះហៅឲ្យមានកិច្ចប្រជុំបន្ទាន់ស្តីពីបញ្ហារោងចក្រថាមពលនុយក្លេអ៊ែរនៅអ៊ុយក្រែន - ảnh 1រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ។ (រូបថត៖ AFP/VNA)

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានកោះហៅឲ្យមានកិច្ចប្រជុំបន្ទាន់នៅថ្ងៃទី ១១ ខែសីហា ដើម្បីដោះស្រាយវិបត្តិនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅអ៊ុយក្រែន។ បច្ចុប្បន្ននេះ រុស្ស៊ីនិងអ៊ុយក្រែនកំពុងចោទប្រកាន់គ្នាទៅវិញទៅមកពីការទម្លាក់គ្រាប់បែកលើរោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតអឺរ៉ុបមួយនេះ។ តាមប្រភពព័ត៌មានពីប្រធានក្រុមប្រឹក្សាសន្តិសុខ (តំណាងចិនកំពុងកាន់តំណែងនេះ) កិច្ចប្រជុំប្រព្រឹត្តទៅនៅម៉ោង ១៩ ថ្ងៃទី១១ ខែសីហា តាមម៉ោង GMT។ ប្រភពមួយផ្សេងទៀតនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋ
អាមេរិក) បានឲ្យដឹងថា ប្រទេសសមាជិកទាំង ១៥ នៃក្រុមប្រឹក្សាសន្តិសុខនឹងជួបប្រជុំគ្នាតាមសំណើរបស់រុស្ស៊ី ដែលជាសមាជិកអចិន្ត្រៃយ៍មួយក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំង៥នៃក្រុមប្រឹក្សាសន្តិសុខដែលមានសិទ្ធិវេតូ។

សូមគូសបញ្ជាក់ថា Zaporizzhhia គឺជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតនៅអឺរ៉ុប។ រោងចក្រនេះស្ថិតនៅក្រោមការកាន់កាប់របស់រុស្ស៊ីតាំងពីខែមីនាកន្លងមក។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មានការវាយប្រហារយោធាជាច្រើនបានកើតឡើងនៅក្នុងតំបន់នេះ។ កាលពីចុងសប្តាហ៍មុន រុស្ស៊ីនិងអ៊ុយក្រែនបានចោទប្រកាន់គ្នាទៅវិញទៅមកពីការបាញ់កាំភ្លើងធំទៅលើរោងចក្រនេះក្នុងការវាយប្រហារថ្ងៃទី ៦ ខែសីហា៕

 

ប្រតិកម្មទៅវិញ