ក្រុមប្រឹក្សាសន្តិសុខបានច្រានចោលសេចក្តីសម្រេចចិត្តព្យាពេលបទបញ្ជាហាមឃាត់អាវុធចំពោះអ៊ីរ៉ង់

Chia sẻ
(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ. ស. ប) កាលពីថ្ងៃទី ១៤ ខែសីហា បានច្រានចោលរាលសេចក្តីសម្រេចចិត្តដែលស្នើដោយសហរដ្ឋអាមេរិកស្តីពីការពន្យាពេលបទបញ្ជាហាមឃាត់អាវុធចំពោះអ៊ីរ៉ង់ ដែលគ្រោងនឹងផុតកំណត់នៅខែតុលាខាងមុខនេះតាមការកំណត់។
ក្រុមប្រឹក្សាសន្តិសុខបានច្រានចោលសេចក្តីសម្រេចចិត្តព្យាពេលបទបញ្ជាហាមឃាត់អាវុធចំពោះអ៊ីរ៉ង់ - ảnh 1 ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។ រូបថតឯកសារ៖ THX / TTXVN

សេចក្តីសម្រេចចិត្តរបស់អាមេរិក ទទួលបានត្រឹមតែសម្លេងគាំទ្រចំនួន ២ សំឡេង សំឡេងប្រឆាំងចំនួន ២ សំឡេង និងសំឡេងអនុប្បវាទចំនួន ១១ សំឡេងប៉ុណ្ណោះ។ នៅក្នុងសេចក្តីប្រកាសមួយភ្លាមៗមុនពេលដែលក្រុមប្រឹក្សាសន្តិសុខប្រកាសលទ្ធផលបោះ ឆ្នោតជាផ្លូវការ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo  បានសម្តែងការខកចិត្តចំពោះលទ្ធផលនេះ។

ការដែលសេចក្តីសម្រេចចិត្តរបស់អាមេរិក ត្រឹមតែទទួលបានសំឡេងគាំទ្រប៉ុណ្ណោះ បានបង្ហាញថាសហរដ្ឋអាមេរិកបានក្លាយជាប្រទេសឯកោនៅក្នុងបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ ចាប់តាំងពីប្រធានាធិបតីអាមេរិកលោក  Donald Trump បានសម្រេចចិត្តដកអាមេរិកចេញពីផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រផយ (JCPOA) កាលពីខែឧសភា ឆ្នាំ ២០១៨ ផងដែរ៕

ប្រតិកម្មទៅវិញ