ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Pham Hai Anh អនុប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា ជំហររបស់វៀតណាមលើតំបន់ហ្គូឡិនមិនមានការផ្លាស់ប្តូរទេ ព្រមទាំងចែករំលែកការព្រួយបារម្ភអំពីបញ្ហាប្រឈមខាងសន្តិសុខក្នុងតំបន់ រួមទាំងប្រតិបត្តិការរបស់ក្រុមអ្នកសង្កេតការណ៍អង្គការសហប្រជាជាតិនៅហ្គូឡិន ក្នុងនោះមានទាំងការរំលោភលើកិច្ចព្រមព្រៀងដកកងកម្លាំងនិងហានិភ័យសន្តិសុខនិងសុវត្ថិភាពសម្រាប់បុគ្គលិកអង្គការសហប្រជាជាតិ។ ឯកអគ្គរដ្ឋទូតលោក Pham Hai Anh បានអះអាងនូវការគាំទ្រការធ្វើសកម្មភាពរបស់កម្លាំងអ្នកសង្កេតការណ៍អង្គការសហប្រជាជាតិនៅតំបន់ហ្គូឡិន ដោយអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ គោរពតាមកិច្ចព្រមព្រៀងច្បាប់អន្តរជាតិនិងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ។ ជាពិសេស សហការនិងបង្កលក្ខណៈងាយស្រួល សម្រាប់កម្លាំងអ្នកសង្កេតការណ៍នៃអង្គការសហប្រជាតិនៅហ្គូឡានបំពេញបេសកកម្មរបស់ខ្លួន៕