ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានរៀបចំការសន្ទនាជាបន្ទាន់អំពីស្ថានភាពអំពើហឹង្សានៅអ៊ីរ៉ាក់

Chia sẻ
(VOVworld) – នាថ្ងៃទី ១២ មិថុនា ក្រុមប្រឹក្សាសន្តិសុខ
អ.ស.ប. បានរៀបចំការសន្ទនាជាបន្ទាន់អំពីស្ថានភាពអំពើ
ហឹង្សានៅអ៊ីរ៉ាក់និងបរិហារទោសបណ្ដាសកម្មភាពភេវរកម្មប៉ុន្តែ មិនផ្តោតទៅលើវិធានការប្រឆាំងនឹងជនប្រដាប់អាវុធដែលកំពុង
ឈានទៅ រដ្ឋធានី Baghdad។

ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានរៀបចំការសន្ទនាជាបន្ទាន់អំពីស្ថានភាពអំពើហឹង្សានៅអ៊ីរ៉ាក់ - ảnh 1
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានរៀបចំការសន្ទនាជាបន្ទាន់អំពីស្ថានភាពអំពើហឹង្សានៅអ៊ីរ៉ាក់ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១២ មិថុនា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានរៀបចំ
ការសន្ទនាជាបន្ទាន់អំពីស្ថានភាពអំពើហឹង្សានៅអ៊ីរ៉ាក់និងបរិហារទោស
បណ្ដាសកម្មភាពភេវរកម្មប៉ុន្តែមិនផ្តោតទៅលើវិធានការប្រឆាំងនឹងជនប្រដាប់
អាវុធដែលកំពុងឈានទៅ រដ្ឋធានី Baghdad។ ក្នុងការសន្ទនាលើកនេះ បណ្ដាតំណាងបានសម្តែងការគាំទ្រទាំងស្រុងចំពោះរដ្ឋាភិបាលនិងប្រជាជន
អ៊ីរ៉ាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងភេវរកម្មនិយមនិងអំពាវនាវឲ្យមានការសន្ទនា
ដោយទ្រង់ទ្រាយធំលើទូទាំងប្រទេស។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ អ.ស.ប.
លោក Vitaly Churkin បានឲ្យដឹងថា​៖ បណ្ដាប្រទេសជាសមាជិកនៃក្រុមប្រឹក្សា
សន្តិសុខ អ.ស.ប. បានដាស់តឿនរដ្ឋាភិបាលអ៊ីរ៉ាក់និងសហគមន៍អន្តរជាតិ
សហការជាមួយ អ.ស.ប. ក្នុងការដោះស្រាយវិបត្តិមនុស្សធម៌។ ក្នុងពេល
នោះ នៅអ៊ីរ៉ាក់ ជនប្រដាប់អាវុធនានាបានទន្ទ្រានកានកាប់តំបន់យុទ្ធសាស្ត្រ
ចំនួន ២ នៅខេត្ត Diyala ភាគឦសានអ៊ីរ៉ាក់។ នាថ្ងៃដ៏ដែល រដ្ឋសភាអ៊ីរ៉ាក់មិន
អាចកោះហៅបានគ្រប់គ្រងសភាដើម្បីរៀបចំសម័យប្រជុំវិសមញ្ញសំដៅ
ពិភាក្សាអំពីការអនុវត្តស្ថានភាពគ្រោះអាសន្នជាតិបន្ទាប់ពីក្រុមភេវរកម្ម
រដ្ឋឥស្លាមអ៊ីរ៉ាក់និងចុងបូព៌ារ (ISIL) បានទន្ទ្រានកាន់កាប់ទីក្រុងជាច្រើននៅ
ប្រទេសឈុងសមុទ្រពែក្យនេះ។ការឡើងជណ្តើរភាពតានតឹងនៅអ៊ីរ៉ាក់បាន
ធ្វើឲ្យតំលៃប្រេងឆៅលើពិភពលោកកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ៩ ខែ
កន្លងទៅ៕

ប្រតិកម្មទៅវិញ