![ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ថ្កោលទោសការសាកល្បងកាំជ្រួចរបស់កូរ៉េខាងជើង - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2017_04_07/hdba lhq len an trieu tien.jpg) |
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ថ្កោលទោសការសាកល្បងកាំជ្រួចរបស់កូរ៉េខាងជើង (VNA) |
(VOVworld) – នាថ្ងៃទី ៦ មេសា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានចេញសេចក្តី
ប្រកាសដែលថ្កោលទោសយ៉ាងខ្លាំងក្លាការសាកល្បងកាំជ្រួចមីស៊ីលថ្មីបំផុតរបស់
កូរ៉េខាងជើងព្រមទាំងហៅថា៖ នេះគឺជាទង្វើបង្ករឿងហេតុ ដែលរំលោភដ៏ធ្ងន់ធ្ងរ
ទៅលើបណ្ដាសេចក្តីសម្រេចចិត្តរបស់ អ.ស.ប.។ សមាជិកនានានៃ ក្រុមប្រឹក្សា
សន្តិសុខ អ.ស.ប. បានសម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅចំពោះកាយ វិការដែល
គេចាត់ទុកបណ្តលឡើងអស្ថិរភាពដល់សន្តិសុខក្នុងតំបន់។ អង្គការនេះ បាន
អះអាងនឹងឃ្លាំមើលយ៉ាងម៉ត់ចត់បំរ៉ែបំរួលនៅកូរ៉េខាងជើង ហើយអនុវត្ត
វិធានការតឹងរឹងថែមទៀត ប៉ុន្ត មិនជូនដំណឹងលំអិតទេ។ នាថ្ងៃដដែល
សហភាពអឺរ៉ុប (EU) បានដាក់បន្ថែមបទដាក់ទណ្ឌកម្មចំពោះព្យុងយ៉ាងទាក់
ទិនដល់ការ បាញ់សាកល្បងកាំជ្រួចមីស៊ីលនាពេលថ្មីៗនេះ ផងដែរ៕