ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដំណើរកិច្ចប្រជុំជាបន្ទាន់ស្តីអំពី ស.ប.ប.ក.

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ ឧសភា តាមម៉ោងវៀតណាម ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានរៀបចំកិច្ចប្រជុំជាបន្ទាន់ស្តីអំពីការបាញ់កាំជ្រួចមីស៊ីល របស់ ស.ប.ប.ក. នាថ្ងៃទី ១៤ ឧសភា កន្លងទៅ។ 
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដំណើរកិច្ចប្រជុំជាបន្ទាន់ស្តីអំពី ស.ប.ប.ក. - ảnh 1 ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដំណើរកិច្ចប្រជុំជាបន្ទាន់ស្តីអំពី ស.ប.ប.ក.

(VOVworld) – នាព្រឹកថ្ងៃទី ១៧ ឧសភា តាមម៉ោងវៀតណាម ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានរៀបចំកិច្ចប្រជុំជាបន្ទាន់ស្តីអំពីការបាញ់កាំជ្រួចមីស៊ីល របស់ ស.ប.ប.ក. នាថ្ងៃទី ១៤ ឧសភា កន្លងទៅ។ ប៉ុន្តែ កិច្ចប្រជុំសម្ងាត់នេះមិនទទួលបានលទ្ធផលជាក់ស្តែងណាមួយឡើយ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មានឯកអគ្គរដ្ឋទូតរបស់ Uruguay ដែលជាប្រទេសកាន់ដំណែងជាប្រធានប្តូរវែននៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. លោក  Elbio Rosselli បានឲ្យដឹងថា៖ បណ្តាប្រទេសជាសមាជិកនៃស្ថាប័ននេះឯកភាពថ្កោលទោសការបាញ់កាំជ្រួចមីស៊ីលថ្មីបំផុតរបស់កូរ៉េខាងជើងព្រមទាំងពិភាក្សាអំពីរាល់វិធានការសំដៅដាក់សម្ពាធទៅលើព្យុងយ៉ាងក្នុងការបញ្ឈប់ការធ្វើសាកល្បងនុយក្លេអ៊ែរនិងកាំជ្រួច។ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានអំពាវនាវឲ្យប្រទេសនានាប្រតិបត្តិយ៉ាងម៉តចត់បទដាក់ទណ្ឌកម្ម ស.ប.ប.ក. ដែលត្រូវបានអនុម័តនាឆ្នាំ ២០១៦៕ 

ប្រតិកម្មទៅវិញ