ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអនុម័តលើសេចក្តីសម្រេចចិត្ត ដែលវៀតណាមសហការស្នើរឡើង

Chia sẻ
(VOVWORLD) - សេចក្ដីសម្រេចចិត្តទទួលស្គាល់ទំនាក់ទំនងរវាងការប្រែប្រួលអាកាស ធាតុ និងសំណឹកនៃជីវភាពរស់នៅ ដោយសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការដោះស្រាយ ចន្លោះប្រហោងក្នុងការការពារសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរបស់ស្ត្រី និងកុមារី ក្នុង បរិបទនៃការប្រែប្រួលអាកាសធាតុ។ 
បញ្ចប់សម័យប្រជុំជាប្រចាំលើកទី ៥៣ នៅទីក្រុងហ្សឺណែវ (ស្វីស) កាលពីថ្ងៃទី ១៤ ខែកក្កដា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអនុម័តលើសេចក្ដី សម្រេចចិត្តចំនួន ៣០ ដែលក្នុងនោះមានសេចក្ដីសម្រេចចិត្តស្តីពីការប្រែប្រួលអាកាស ធាតុ និងសិទ្ធិមនុស្ស ដោយប្រធានបទ "ផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួល អាកាសធាតុលើជីវភាពរស់នៅនិង ឥទ្ធិពលនៃផលប៉ះពាល់នេះទៅលើសិទ្ធិមនុស្ស” ដែលប្រទេសវៀតណាម បង់ក្លាដែស និងហ្វីលីពីនបានសហការគ្នាពង្រឹងនិង ស្នើរឡើង។ សេចក្ដីសម្រេចចិត្តនេះមានប្រទេសសហគាំទ្រចំនួន ៨០ គិតត្រឹមថ្ងៃទី ១៤ ខែកក្កដា។ សេចក្ដីសម្រេចចិត្តទទួលស្គាល់ទំនាក់ទំនងរវាងការប្រែប្រួលអាកាស ធាតុ និងសំណឹកនៃជីវភាពរស់នៅ ដោយសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការដោះស្រាយ ចន្លោះប្រហោងក្នុងការការពារសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរបស់ស្ត្រី និងកុមារី ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។ សេចក្ដីសម្រេចចិត្តក៏អំពាវនាវឱ្យមានការ ជួយឧបត្ថម្ភសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីទប់ស្កាត់ កាត់បន្ថយ និងដោះស្រាយ ការខាតបង់ និងការខូចខាតដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុផងដែរ។
សម័យប្រជុំលើកទី ៥៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបាន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ខែមិថុនាដល់ថ្ងៃទី ១៤ ខែកក្កដាក្នុងទម្រង់ផ្ទាល់ផងនិងតាម អ៊ីនធឺណិតផង ដោយទាក់ទាញការចូលរួមពីតំណាងប្រទេស អង្គការអន្តរជាតិអន្តររដ្ឋា ភិបាលយ៉ាងច្រើនកុះករនិងអង្គការមិនមែនរដ្ឋាភិបាល មួយចំនួន។ គណៈប្រតិភូវៀត ណាមដឹកនាំដោយឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស លោក Nguyen Minh Vu។ ក្នុង នាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិ ២០២៣-២០២៥ គណៈប្រតិភូវៀត ណាមបានជួបពិភាក្សា ផ្លាស់ប្តូរ និងពិគ្រោះយោបល់យ៉ាងសកម្មជាមួយគណៈប្រតិភូ នៃប្រទេសផ្សេងៗ ចូលរួមកសាងខ្លឹមសារឯកសារ សហគាំទ្រគំនិតផ្តួចផ្តើមជាច្រើន ដោយឈរលើស្មារតីនៃការសន្ទនា និងកិច្ចសហប្រតិបត្តិការ បង្ហាញឱ្យឃើញនូវ ទស្សនៈ និងគោលនយោបាយឥតងាករេ និងសមិទ្ធិផលរបស់វៀតណាមក្នុងការលើក កម្ពស់ និងការពារសិទ្ធិមនុស្ស រួមចំណែកជាមួយបណ្តាប្រទេសនានា ធានាប្រតិបត្តិ ការរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ស្របតាមគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរ ជាតិ៕

ប្រតិកម្មទៅវិញ