ក្នុងរយៈពេលស្នាក់នៅទីនេះ គណៈប្រតិភូបានទទួលជួប ជាមួយអនុប្រធានសភាជាន់ទាបអ៊ីតាលីលោកស្រី Marina Sereni ជួបធ្វើការជាមួយ គណៈកម្មាធិការរដ្ឋធម្មនុញ្ញសភាជាន់ទាប លោក Andrea Mazziotti Celso។ក្នុង បណ្តាជំនួបនេះ ភាគីទាំងពីរបានជូនដំណឹងឲ្យគ្នាទៅវិញទៅមកអំពីស្ថានភាពសេដ្ឋកិច្ច នយោបាយរបស់ប្រទេសនីមួយៗ អំពីការងារ ភារកិច្ចដែលមានការយកចិត្តទុកដាក់ ដូចគ្នា ជាពិសេស ផ្លាស់ប្តូរបទពិសោធន៍លើវិស័យតាក់តែងច្បាប់ ឃ្លាំមើល និងសកម្មភាពនៃខុទ្ទកាល័យរដ្ឋសភាជាដើម៕