ក្រុម Minsk អំពាវនាវ ឲ្យអាមេនី និង​អាហ្សែបៃហ្សង់​បញ្ឈប់​ការបាញ់គ្នា​ភ្លាមមួយរំពេច

Chia sẻ
(VOVWORLD) - នៅចំពោះមុខភាពតានតឹងនៅក្នុងតំបន់ដី Nagorny - Karabakh ដែលមានជម្លោះរវាងអាមេនីនិងអាហ្សែបៃហ្សង់នោះ សហគមន៍អន្តរជាតិបានបន្តសំដែងការព្រួយបារម្ភនិងជំរុញឱ្យភាគីទាំងពីរបញ្ឈប់ការបាញ់គ្នា និងដោះស្រាយជម្លោះដោយមធ្យោបាយការទូត។
ក្រុម Minsk អំពាវនាវ ឲ្យអាមេនី និង​អាហ្សែបៃហ្សង់​បញ្ឈប់​ការបាញ់គ្នា​ភ្លាមមួយរំពេច - ảnh 1 តំបន់ មានជម្លោះរវាងអាមេនីនិងអាហ្សែបែហ្សង់ (ក្រាហ្វិក៖ SETI)

នាថ្ងៃទី ២៩ ខែកញ្ញា បារាំងបានអំពាវនាវឱ្យមានការពិភាក្សា រវាងក្រុម Minsk ដែលដឹកនាំដោយ រុស្ស៊ី បារាំង និងសហរដ្ឋអាមេរិក ធ្វើជាអាជ្ញាកណ្ដាលសម្រុះសម្រួលរវាងអាមេនីនិងអាហ្សែបៃហ្សង់ ដើម្បីស្វែង រកវិធីដោះស្រាយជម្លោះ ដែលកំពុង កើនឡើងរវាងប្រទេសទាំងពីរ។ ក្នុងពេលនោះ អធិការបតីអាល្លឺម៉ង់ លោកស្រី  Angela Merkel បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ដោយឡែកជាមួយមេដឹកនាំអាមេនី និងអាហ្សែបែហ្សង់នៅថ្ងៃទី ២៨ និង ២៩ ខែកញ្ញា ដោយអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រយុទ្ធគ្នានៅក្នុងតំបន់ដី Nagorny – Karabakh ព្រមទាំងជំរុញឲ្យមានបឈប់បាញមួយ។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov និង រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ក៏បានអំពាវនាវឲ្យភាគីទាំងពីរបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ដី Nagorny – Karabakh ហើយវិលប្រឡប់មកតុចរចាវិញឲ្យបានឆាប់ៗផងដែរ៕

ប្រតិកម្មទៅវិញ