ទិដ្ឋភាពនៃសន្និបាតនយោបាយយោធា (រូបថត៖ TTXVN) |
បំពេញភារកិច្ចក្នុងការគ្រប់គ្រងនិងការពារសន្តិសុខព្រំដែនជាតិឱ្យបានល្អ និងរក្សាចំនួនកងទ័ពនៅតាមច្រកគ្រប់គ្រងព្រំដែន ទប់ស្កាត់ការឆ្លងចូលនិងចេញដោយខុសច្បាប់ និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ គឺជាភារកិច្ចសំខាន់មួយចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំរបស់កងកម្លាំងការពារព្រំដែន ដោយត្រូវបានជ្រួតជ្រៀបនៅក្នុងសន្និបាតនយោបាយ យោធា ដែលបានប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ៣ ខែកក្កដា កន្លងទៅ។
នាបច្ចុប្បន្ន កងកម្លាំងការពារព្រំដែនបានដាក់ពង្រាយកម្មាភិបាល យុទ្ធជនប្រមាណ ៨ ពាន់នាក់ឱ្យបំពេញភារកិច្ចដោយផ្ទាល់នៅតាមប៉ុស្តិ៍ត្រួតពិនិត្យចំនួនជាង ១ ៩០០ កន្លែង ដោយបានប្ដេជ្ញាយ៉ាងដាច់ខាតទប់ស្កាត់ការឆ្លងចូលប្រទេសដោយខុសច្បាប់នៅតាមខ្សែព្រំដែន។
ក្រៅពីភារកិច្ចប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នោះ កម្មាភិបាល យុទ្ធជន កងទ័ពការពារព្រំដែនបានក្លាយទៅជាអ្នកឃោសនាយ៉ាងសកម្មរួមចំណែកលើកកម្ពស់ការយល់ដឹងដល់ប្រជាជននៅតាមតំបន់ព្រំដែនអំពីផលប៉ះពាល់ដែលបង្កឡើងដោយជំងឺកូវីដ១៩ ក៏ដូចជាបង្ការ ប្រយុទ្ធប្រឆាំងការឆ្លងចូលប្រទេសដោយខុសច្បាប់ផងដែរ៕