ការ​ផ្ទេរប្រាក់​ពី​បរទេសមកទីក្រុងហូជីមិញខ្ពស់បំផុតក្នុងរយៈពេល ១០ឆ្នាំកន្លងទៅ

Chia sẻ
(VOVWORLD) - សាខាធនាគាររដ្ឋ នៅទីក្រុងហូជីមិញកាលពីថ្ងៃទី ២៣ ខែមករា បានឲ្យដឹងថា ការផ្ទេរប្រាក់ពីបរទេសមកទីក្រុងហូជីមិញក្នុងឆ្នាំ២០២៣ នៅតែរក្សាអត្រាកំណើនល្អ ទទួលបានជាង ៩,៤៦ ពាន់លានដុល្លារអាមេរិក កើន ៤៣,៣% បើប្រៀបនឹងឆ្នាំ ២០២២។

នេះក៏ជាកំរិតកំណើនខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ហើយបន្តរក្សាអត្រាខ្ពស់ជាមួយនឹងកំរិតជាង ៥០% បើប្រៀបធៀបនឹងការផ្ទេរប្រាក់ពីបរទេសសរុបរបស់ប្រទេសទាំងមូល។

ការ​ផ្ទេរប្រាក់​ពី​បរទេសមកទីក្រុងហូជីមិញខ្ពស់បំផុតក្នុងរយៈពេល ១០ឆ្នាំកន្លងទៅ - ảnh 1រូបភាព៖AFP/TTXVN

លោក Nguyen Duc Linh នាយករងសាខាធនាគាររដ្ឋនៅទីក្រុងហូជីមិញបានវិភាគថា ប្រសិនបើដាក់ទំហំផ្ទេរប្រាក់ពីបរទេសក្នុងទំនាក់ទំនងប្រៀបធៀបទៅនឹងទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ទៅកាន់ទីក្រុងហូជីមិញកាលពីឆ្នាំមុន បរិមាណរូបិយប័ណ្ណបរទេសទទួលបាន ២,៧ ដងស្មើនឹងប្រមាណ ១៤% នៃ GRDP របស់ទីក្រុង។ ការផ្ទេរប្រាក់ពីបរទេសផ្សារភ្ជាប់ជាមួយនិន្នាការកំណើនពលករនិងការងារនៅឯបរទេស។

យោងតាមការវិភាគលំហរផ្ទេរប្រាក់ពីបរទេសតាមតំបន់បានសរឲ្យឃើញថា បរិមាណរូបិយប័ណ្ណបរទេស មកពីតំបន់អាស៊ីមានសមាមាត្រខ្ពស់បំផុតជាមួយនឹង ៥០,៥% កំណើន ១៤៣,៨% បើប្រៀបធៀបនឹងចុងឆ្នាំ ២០២២។ ទន្ទឹមនឹងនេះ បរិមាណរូបិយប័ណ្ណបរទេសដែលផ្ទេរមកពីតំបន់អាហ្វ្រិកនិងទ្វីបអាមេរិកសុទ្ធតែធ្លាក់ចុះ៕

ប្រតិកម្មទៅវិញ