|
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតដាណឺម៉ាក់លោក John Nielsen |
(VOV)_ការផ្តល់ទុន ODA របស់ដាណឺម៉ាក់សំរាប់វៀតណាមបានរួមចំណែក
សំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ នេះគឺជាការអះអាងរបស់ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋ
ទូតដាណឺម៉ាក់ ប្រចាំនៅវៀតណាម លោក John Nielsen នាព្រឹកថ្ងៃទី៣០ ធ្នូនៅទី
ក្រុងហាណូយ។ លោក Nguyen Sinh Hung បានលើកច្បាស់ថា៖ រដ្ឋសភា ប្រជាជន
វៀតណាម ចង់ចាំជានិច្ច និងថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភដ៏ថ្លៃថ្លា ដែល
ដាណឺម៉ាក់បានលៃទុកសំរាប់វៀតណាម។
លោក John Nielsen បានសម្ដែងនូវចំណាប់អារម្មណ៍័យ៉ាងខ្លាំងក្លាចំពោះការ
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមនាពេលកន្លងទៅ ជាពិសេសគឺការផ្លាស់ប្តូរ
ថ្មីនៃសកម្មភាពរបស់រដ្ឋសភានិងបណ្ដាគោលនយោបាយទាក់ទាញទុនវិនិយោគ …
លៗ។ លោក John Nielsen ក៏បានសង្កត់ធ្ងន់ដែរថា៖នាពេលខាងមុខនេះ ដាណឺម៉ាក់
នឹងបន្តផ្តល់ទុន ODA សំរាប់វៀតណាម ជាពិសេសគឺវិស័យបំរ៉ែបំរួលអាកាសធាតុ
វប្បធម៌និងអប់រំ៕