ផ្សែងហុយឡើងបន្ទាប់ពីការផ្ទុះនៅឧបទ្វីប Crimea ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២។ (រូបថត៖ Kyiv Post/ TTXVN) |
ក្នុងចំណោមអ្នករងរបួសមានទាំងកុមារផងដែរ។ អាជ្ញាធរមូលដ្ឋានបានហ៊ុំព័ទ្ធតំបន់នេះ ហើយកំពុងតាមដានភ្លើងឆេះ។ ប្រជាជនប្រហែល ៣០ នាក់ដែលរស់នៅក្បែរតំបន់ព្រលានយន្តហោះត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព។
មុននោះ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសពីការផ្ទុះគ្រាប់បែកអាកាសចរណ៍ជាច្រើនប្រភេទ នៅឯកន្លែងផ្ទុកដែលទើបបានកែលម្អ នៅអាកាសយានដ្ឋាន Saki ជិតភូមិ Novofedorovka ក្នុងឧបទ្វីប Crimea។ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា មិនមានការវាយប្រហារណាមួយ និងមិនមានឧបករណ៍អាកាសចរណ៍ណាមួយរងការខូចខាតឡើយ ហើយវិធានការផ្សេងទៀតកំពុងត្រូវបានអនុវត្តណ៍ដើម្បីកំណត់ពីមូលហេតុនៃឧប្បត្តិហេតុនេះ៕