ការប៉ះទង្គិចធ្វើឲ្យមនុស្សជាច្រើនត្រូវស្លាប់នៅទីក្រុងកំពង់ផែរ Mariupol ភាគអាគ្នេយ៍ អ៊ុយក្រែន

Chia sẻ
(VOVworld) – មនុស្សយ៉ាងតិចបំផុតចំនួន ២១ នាក់ត្រូវស្លាប់ក្នុងការប៉ះទង្គិចរវាង កំលាំងទាមទាសហព័ន្ធភាវូបនីយកម្មនៅទីក្រុងកំពង់ផែរ  Mariupol ភាគអាគ្នេយ៍ អ៊ុយក្រែន ជាមួយកំលាំងកងទ័ពនៃប្រទេសនេះ។
ការប៉ះទង្គិចធ្វើឲ្យមនុស្សជាច្រើនត្រូវស្លាប់នៅទីក្រុងកំពង់ផែរ  Mariupol ភាគអាគ្នេយ៍ អ៊ុយក្រែន - ảnh 1
ការប៉ះទង្គិចធ្វើឲ្យមនុស្សជាច្រើនត្រូវស្លាប់នៅទីក្រុងកំពង់ផែរ Mariupol ភាគអាគ្នេយ៍ អ៊ុយក្រែន (Image: Vietnam+)


(VOVworld) – មនុស្សយ៉ាងតិចបំផុតចំនួន ២១ នាក់ត្រូវស្លាប់ក្នុងការប៉ះទង្គិចរវាង កំលាំងទាមទាសហព័ន្ធភាវូបនីយកម្មនៅទីក្រុងកំពង់ផែរ  Mariupol ភាគអាគ្នេយ៍
អ៊ុយក្រែន ជាមួយកំលាំងកងទ័ពនៃប្រទេសនេះ។ តាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី
Interfax បានឲ្យដឹងថា៖ កងទ័ពអ៊ុយក្រែនបានប្រើប្រាស់អាវុធធុនធ្ងន់ក្នុងពេលដែល
កំលាំងនេះខំប្រឹងប្រែងដណ្តើមឡើងវិញការត្រួតពិនិត្យទីស្នាក់ការរបស់ក្រសួង
មហាផ្ទៃដែលត្រូវបានទន្ទ្រាន់កាន់កាប់នៅទីក្រុង Mariupol។ ក្រៅពីនោះ អ្នកយក
ព័ត៌មានអង់គ្លេសមួយចំនួនបានឲ្យដឹងទៀតថា៖ កងទ័ពអ៊ុយក្រែនបានដាក់
ពង្រាយរថក្រោះនិងកាំភ្លើង ធំទៅកាន់មជ្ឈមណ្ឌលទីក្រុងនេះផងដែរ៕

ប្រតិកម្មទៅវិញ